Thursday, August 18, 2011

ពុតត្បុត

by C write

កាលមុនភ័យស្លន់រកអ្នកជួយ                   ឥឡូវលែងព្រួយសោះឡើយណា
កាលភ័យទៅប្ដឹងតុលាការ                       ជួយស្រាយបញ្ហាព្រះវិហារ។
ពេលពួកអាវលឿងកាន់អំណាច               មិនអាចលេងសើចខ្មែររួមគ្នា
រត់រកផ្លូវស្រាយយ៉ាងវេទនា                      រួចសៀមផ្តន្ទាដូចសព្វថ្ងៃ។
ឥឡូវបាត់ព្រួយកង្វល់អស់                        បក្ខពួកយើងសោះរដ្ឋបាលថៃ
យីងឡាក់តាក់ស៊ីនពិតបានដៃ                  ចូលញេចដូចចៃខ្មែរថ្ងៃមុខ៕

No comments:

Post a Comment