Tuesday, August 9, 2011

គ្រួសារនិយម

by C write

សាងបានកេរ្ដិ៍ឈ្មោះពិរោះក្រៃ            ឧត្តមថ្លាថ្លៃទាំងគ្រួសារ
គ្រប់គ្នាចេះដឹងងារថ្លៃថ្លា                   ជាប់បណ្ដាសាររាស្រ្ដក្រីក្រ។
មានទ្រព្យលើសលប់ទប់មិនជាប់       ស៊ីសូកទម្លាប់ច្រើនតំណរ
ប្រសិនបំបាត់អស់លម្អរ                    រកភាពបវរក៏លែងបាន។
សម័យទំនើបងើបខំសាង                 អំណាចគ្រប់យ៉ាងឲ្យថ្កើងថ្កាន
សាច់ញាតិទាំងប្រាំពីរសណ្ដាន          នឹងឡើងដល់ឋានផ្កាយព្រះគ្រោះ។
ត្រកូលមួយនេះពិតជាខ្លាំង               ហ៊ានតបតតាំងដល់ស្លាប់រស់
ដើម្បីរក្សាកិត្តិយស                          ប្រាថ្នាបានរស់ក្នុងសម្បត្តិ។
កូនមិនដឹងក្ដីក៏មានស័ក្ដិ                   តំឡើងឋានៈឲ្យលិចបាត់
មន្រ្តីចាស់ទុំគេទប់ស្កាត់                    រកល្បិចកំចាត់មិនឲ្យងើប៕


No comments:

Post a Comment