Sunday, September 4, 2011

តុក្កតា

by Prasat

១.នៅចំកណ្តាលរាជធានី                   ភ្នំពេញមូលមីរអភិវឌ្ឍន៍

កសាងផ្លូវស្ពានអារាមវត្ត                   ប្រជាសន្មត់សរសើរល្អ។

២.មើលឃើញនឹងភ្នែកដូចគេប្រាប់       ថាជាតិនឹងឆាប់រួចផុតក្រ

ម្ង៉ៃៗគិតគូរធ្វើឲ្យល្អ                          ខ្ចីគេច្រើនត សាងធនធាន។

៣.បំណងចង់ឲ្យប្រជាសុខ                  មានបានទៅមុខផុតគ្រោះឃ្លាន

ភ្នែកបើកមិនឃើញពួកសាមាន           កំពុងទន្រ្ទានដីបឹងកក់។

៤.ឬមួយប្រមុខប្រទេសខ្មែរ                ជាតុក្តតាដែរទើបដំអក់

សម្ងំយកសុខឲ្យគេឆក់                      ខ្លួនជាប់ក្រខ្វក់ពុករលួយ៕


No comments:

Post a Comment