Wednesday, September 14, 2011

បម្រះ



by Tararith

ក្រុមជនមិិនស្មោះនឹងជាតិខ្មែរ           រលួយហូរហែហើយផ្ដាច់ការ
បំផ្លាញប្រទេសជាតិខេមរា               អស់ព្រៃព្រឹក្សាសម្បត្តិជាតិ។
ប្រដូចទៅឈ្លើងក្នុងសង្គម               ចែងច្បាប់ចាប់ឃុំខ្មែរឯទៀត
ដែលហ៊ានរិះគន់ស្គាល់មាយាទ        ដឹងគ្រប់ល្បិចស្នៀតពុតឫស្យា។
អយុត្តិធម៌កើតរាល់ថ្ងៃ                      បញ្ចើចក្រឡៃឲ្យខ្លោចផ្សា
ខ្មែរធ្លាប់រងគ្រោះច្បាស់ណាស់ថា     ត្រូវប្ដូររដ្ឋាពេលខាងមុខ។
ប្រសិននៅស្ងៀមបៀមទុក្ខា              មិនដឹងពេលណារួចពីគុក
រួចពីខ្នោះឃ្នាងផុតចាប់ចុក               ប្រជាបានសុខមានសេរី។
បើនៅបណ្ដោយឲ្យគេត្រួត               ពិតវង្វែងឆ្គួតអស់ទឹកដី
ជាតិនឹងបាត់បង់អធិបតេយ្យ             ព្រោះគេប្រល័យដល់ឫសគល់៕

No comments:

Post a Comment