Thursday, November 10, 2011

ឆ្នាំមុន


By Tararith

ឆ្នាំមុនខ្មែរស្លាប់លើស្ពានពេជ              អ្នករស់មិនភ្លេចភាពសោកសៅ
សេចក្ដីព្រាត់ប្រាសដាមក្រឡៅ           មិនឃើញសខ្មៅអង្កេតការណ៍។
សាច់ញាតិទួញសោកនឹកអាល័យ     ឯម្ចាស់ដែនដីនៅធម្មតា
ទោះខ្មែរស្លាប់អស់ច្រើនយ៉ាងណា      ធ្មឹងមិនប្ដេជ្ញាការពារឡើយ។
ឃើញតែរួមរិតត្បិតបន្ដឹង                    បញ្ចេញកំហឹងគ្មានល្ហែល្ហើយ
ប្រជារងគ្រោះយូរមកហើយ                គ្មានសោះចម្លើយចង់ប្ដូរផ្លាស់។
ឮតែគម្រាមកាន់អំណាច                    យូរលង់បើអាចបញ្ជាក់ច្បាស់
ប្រសិនខ្មែរណាចង់បម្រះ                    អាវុធបើខ្វះឲ្យថែមទៀត៕

No comments:

Post a Comment