Tuesday, November 8, 2011

ដុំភ្លើង


By C write
and Tararith

ភ្នក់ភ្លើងដែលគេខំបង្កាត់            មិនបានប្រយ័ត្នឆេះរោលរាល
ដុំភ្លើងតូចមួយឆេះពេញវាល       រំលាយអន្ធកាលដ៏ងងឹត។
តក់ៗទឹកស្រក់ទម្លុះថ្ម                 ទឹកតក់បង្កថ្មបែកពិត
ទោះរឹងប៉ុនណាក៏ជីវិត               បង់សូន្យមិនឋិតយូរអង្វែង។               
សំណុំរឿងក្ដីខ្មែរក្រហម             នេះជាដើមចមរំល៉ើងត្រែង
មហាបុរសជាប់ខ្លួនឯង              មិនអាចបង្វែងអន្ដរជាតិ។
អាគមគាថាមានអំណាច            កំចាត់បិសាចប្រុងបៀនបៀត
ឯច្បាប់សង្គមក៏មិនឃ្លាត            ចែងការពារជាតិចៀសជិះជាន់។
មានអ្នកខ្លះដឹងច្បាស់ក្នុងខ្លួន       ខំប្រឹងអង្រួនហើយលូកលាន់
ចេញសារគំរាមជាបន្ទាន់            បើខ្លួនពាក់ព័ន្ធពិតសង្រ្គាម។
តើយុត្តិធម៌នៅឯណា                 បើគេប្រហារបង្ហូរឈាម
ឬមួយទុកឲ្យឈ្លើងនេះទាម        ជញ្ជក់អស់ឈាមពីជាតិខ្មែរ?
ឥឡូវដុំភ្លើងនៅបំភ្លឺ                   គ្រប់គ្នាដឹងឮមកហូហែ
បំបែកបំបាក់គេណាស់ដែរ           ព្រោះមនុស្សពូកែតែម្នាក់គត់៕

No comments:

Post a Comment