Saturday, November 12, 2011

ទុក្ខអ្នកភូមិបឹងកក់


By Tararith
សំឡេងអ្នកយំគួរស្រណោះ            យំក៏ព្រោះអស់ក្តីសង្ឃឹម
ទឹកភ្នែកជ្រែកភ័ក្រ្តធ្លាប់ញញឹម         ទុក្ខឥតអ្វីផ្ទឹមសែនក្រៀមក្រំ។
គេវាយទាំងមនុស្សរុះលំនៅ            របងបិទផ្លូវហើយវាយដំ
ដីគេរឹបយកទាំងបង្ខំ                      រកថ្លែងមិនចំប្រាប់អ្នកផង។    
មានដាក់ខ្នោះឃ្នាងឃុំទាំងខ្លួន        ប៉ូលីសមាំមួនចាប់ម្ចាស់ចង
អ្នកបឹងកក់ជួបរឿងសៅហ្មង            ដៃបួងសួងផ្សងសុំមេត្តា។
តែមិនបានដូចការប៉ងគិត               គ្មានក្ដីអាណិតដល់ខេមរា
នាំគ្នាភៀសខ្លួនគួរអនិច្ចា                នាំយកបញ្ហាជាប់ជីវិត។
ឥឡូវពំនូកខ្សាច់ជាភ្នំ                     ដូចដុំគំនុំខ្មៅងងឹត
ងងល់ឲ្យខ្វល់ជុំរុំជិត                      បំណងទុច្ចរិតឥតពិចារ។
គ្រប់គ្នាចាច់ចុកឈឺរាល់ថ្ងៃ              ព្រាត់ទាំងអាល័យទីស្នេហា           
ទុក្ខសង្កត់ធ្ងន់លើឧរា                     ព្រោះតែរដ្ឋាម្ហារលួយ។

No comments:

Post a Comment