By Tararith
មិនដឹងមិនឮ ចង់នរណាឈឺ ខ្លោចផ្សាដល់ស្លាប់
ដង្ហោយយ៉ាងណា សោតាមិនស្ដាប់ ប្រាប់ដូចមិនប្រាប់
ចាប់ទៅទាំងអស់។
ចាប់យកដាក់គុក មិនដែលរើសមុខ ទុកដូចរបស់
អំណាចពេញទី សូកស៊ីដូរដោះ ពុករលួយសោះ
ថាស្មោះគ្រប់គ្នា។
ប្រជាក្រក្រី បណ្ដេញយកដី ប្រុសស្រីវេទនា
តវ៉ាជំទាស់ ឈូសគាស់អគារ រដ្ឋមិនគាំពារ
បញ្ជារចាប់ចង។
ម្ចាស់ទ្រព្យរបស់ ជាប់ចោទស្រស់ៗ មានទោសរាល់ដង
ចុងក្រោយប្រាសព្រាត់ ប្រ ពន្ធកូនផង ខំប្រឹងហែលឆ្លង
រកយុត្តិធម៌៕
No comments:
Post a Comment