By Tararith
គេរង់ចាំប្ដីពីធ្វើការ ខ្ញុំអន្ទះសារទាំងព្រលប់
គេរង់ចាំប្ដីវិលត្រឡប់ ខ្ញុំរង់ចាំសពពីសង្គ្រាម។
ប្ដីគេសល់ប្រាក់ចាយមិនអស់ ប្ដីខ្ញុំស្ម័គ្រស្មោះបង្ហូរឈាម
ការពារទឹកដីមិនដែលស្ងៀម គ្រប់ពេលឈរត្រៀមជ្រោមរដ្ឋា។
ទឹកភ្នែកដែលហូរស្រក់មិនឈប់ ប្រឹងធ្មេចប្រឹងទប់នៅពើតផ្សា
ប្តីបំរើជាតិលុះមរណា បង់ខ្លួនអសារឲ្យគេរស់៕
No comments:
Post a Comment