Friday, March 9, 2012

អ្នកធំ

By Tararith

មើលពីឆ្ងាយឃើញសប្បាយគ្មានទឹកភ្នែក         
មើលជិតពេកគ្មានយំយែកគួរអាឡោះ
គិតបន្តិចនោះនឹងលេចចេញទាំងអស់      
ទុក្ខក្រៀមក្រោះជារបស់ខ្មែរគ្រប់គ្នា។
ឃើញតែល្អឮតែស បរិសុទ្ធ   
គិតនឹងស្លុតខ្មែរទុរគតខ្សត់គ្រាំគ្រា
អ្នកធំខ្លះដើរបំពានច្បាមប្រជា
ឲ្យវេទនាគ្រប់វេលាគ្មានស្រានសោះ។
អ្នកមានយសមុខមាត់ខ្ពស់ព្រោះតែរាស្រ្ត  
រំលំផ្ទះយកដីរាស្រ្តឥតស្រណោះ
យកស្រស់ៗយកទាំងអស់អួតធំស្មោះ
បើហ៊ានឈ្លោះនឹងមានគ្រោះកាចស្លាប់ខ្លួន

No comments:

Post a Comment