By Prasat
បានរស់បានរៀននៅស្រុកគេ គ្មានពេលទំនេរនឹកដល់ខ្មែរ
ឃើញគេរុងរឿងយើងចង់ដែរ ចង់ផ្លាស់ប្ដូរកែសង្គមនេះ។
ហេតុអ្វីប្រទេសគេរុងរឿង ប្រទេសខ្មែរកឿងនឹងដូច្នេះ
គួរតែមានខ្មាសបើមិនខ្មេះ ទុកឲ្យអ្នកចេះដឹកនាំម្ដង។
ប្រទេសគេមានសេរីភាព គ្មានទេគំនាប និងរបង
ខ្មែរមិនលូតលាស់ដូចអ្នកផង ឃើញតែចាប់ចងរំលោភសិទ្ធិ។
សង្គមគេភ្លឺថ្លាត្រចង់ ខ្មែរនៅក្នុងថង់ខ្មៅងងឹត
គេទៅរហូតឋានតុសិត យើងនៅកាច់គិតបំបាក់គ្នា។
បើត្រឹមចង់សុខតែម្នាក់ឯង គ្មានអ្វីចំបែងឲ្យវេទនា
តែខ្ញុំមានជាតិកម្ពុជា ចិត្តអើយគ្រាំគ្រាគិតស្រុកទេស៕
No comments:
Post a Comment