រស្មីច័ន្ទចាំង ពពកមកបាំង ប្រណាំងវាសនា
ខិតខំខ្លាំងណាស់ បំរះសិក្សា ក្រែងសមប្រាថ្នា
នាអនាគត។
ពីស្រែដល់ក្រុង ងងឹតសូន្យសុង ក៏មិនរន្ធត់
ជំនះវេទនា ពុះពារអត់ធ្មត់ ភ្លើងដាច់រលត់
គង់មានគ្នីគ្នា។
ព្រលឹមព្រលប់ តស៊ូមិនឈប់ គ្រប់ពេលវេលា
រៀនហើយធ្វើការ ប្ដេជ្ញាធ្វើជា ជនកម្ពុជា
វិជ្ជាភ្លឺថ្លា។
ជាស្រីមែនពិត មិនខ្វះគំនិត ពិនិត្យសិក្សា
សង្ឃឹមជានិច្ច មិនភ្លេចផ្លែផ្កា លំបាកម្ដេចម្ដា
រក្សាតម្លៃ។
រាត្រីរនោច គ្រប់គ្នាផ្សាខ្លោច អណោចពេកក្រៃ
ចោរអន្ដិរត្ថីយ អប្រិយចង្រៃ ប្រហារប្រល័យ
ឲ្យក្ស័យអសារ។
លាចាកលោកិយ៍ លាភពផែនដី អាល័យម្ល៉េះណា
ឮហើយចំប្រប់ ជិតចប់បរិញ្ញា បែរអស់សង្ខារ
ខ្លោចផ្សារនឹងស្ដាយ។
ជនក្រៅសង្គម តណ្ហារិតរុំ ពូតផ្ដុំអន្ដរាយ
ប្លន់បាញ់ប្រហារ ហឹង្សារូបកាយ ចន្ទ្រាចាកឆ្ងាយ
ឆ្ងាយអីម្ល៉េះណា។
បែកគ្នាស្ងាត់ៗ អាណិតពេកក្ដាត់ ផាត់អនុស្សា
បីដូចថ្ងៃលិច រំពេចកាយា សូន្យផុតលោកា
មហាស្រណោះ៕
សូស្តីបង c write (អក្សរសិល៍្បខ្មែរ) ! ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និង ការតែងនិពន្ធទេណាបង ។ញុំចងអោយបងជួយណែនាំពីការតែងនិពន្ធខ្លះៗ ពិសេសកំណាព្យ បងពិតជាមានសន្តានចិត្តល្អដល់ប្អូន ។បងពិតជាឆ្លើយតបមកប្អូនជាមិនខានឡើយ ។
ReplyDeleteរងចាំជានិច្ច!
ស៊ីយូ again and again !
my e-mail : pobpata@yahoo.com