By Tararith
ភ្ជំបិណ្ឌនៅឆ្នាំនេះណា ខ្មែរអ្នកស្នេហាវត្តអារាម
ទោះបីធ្លាក់ខ្លួនក្ររហាម ក៏ចូលបុណ្យតាមធនដែលមាន។
បុណ្យ និងកុសលក្នុងសាសនា ផ្តល់ឲ្យជនណាដែលស្រេកឃ្លាន
មានចិត្តស្មោះសុទ្ធឥតបំពាន ប្រវញ្ច័ទន្រ្ទានញើសឈាមគេ។
អ្នកខ្លះមានយសសក្តិប្រាក់កាស ធ្វើបុណ្យច្រើនណាស់ឥតស្ដាយទេ
ព្រោះទ្រព្យបានមកពីឈាមខ្មែរ គៃយកទទេទុក្ខធ្វើបុណ្យ។
បុណ្យទាននឹងមានបានកុសល លុះទ្រព្យដែលផ្ដល់បានដោយគុណ
ធម៌បរិសុទ្ធផុតទារុណ មិនមែនទ្រព្យពុនបណ្ដាសារ៕
No comments:
Post a Comment