By Tararith
កាលខ្មែរក្រហមគ្រប់គ្រងជាតិ មានក្រុមផ្សេងទៀតឬយ៉ាងណា
ម្នាក់ៗអះអាងយ៉ាងក្លៀវក្លា បញ្ជាក់ច្បាស់ថាគ្មានអំណាច។
ជាមេដឹកនាំដ៏កំពូល ជាមេដំបូលម្ហាកោងកាច
ប្រជាស្លូតត្រង់តែងកោតខ្លាច អំណាចអង្គការលើនរណា?
ពេលនៅក្នុងក្រុមក្នុងសង្គម មុនពេលជាប់ឃុំតុលាការ
មិនដែលពោលពាក្យដូច្នេះណា បញ្ជាប្រហារខ្មែរគ្នាឯង។
ករណីសូន្យមួយពីរបីបួន ភស្តុតាងមាំមួនបង្ហាញស្ដែង
ឮច្បាស់ប្រកាសឈ្មោះក្ដែងៗ អ្នកទាំងនោះឯងឬឃាតក?
មេខ្មែរក្រហមដ៏ល្បាញល្បី ល្បីលើលោកិយ៍រឿងមិនល្អ
សូម្បីស្លៀកពាក់គ្មានពណ៌ស ក្រម៉ាបង់កបញ្ញាវន្ដ។
បើតុលាការគ្មានអំណាច គ្រប់គ្រាន់នឹងខ្លាចអ្នកពាក់ព័ន្ធ
យុត្តិធម៌គឺគ្រាន់តែជាឈ្នាន់ ជាន់ឈ្លីជិះជាន់ជនរងគ្រោះ។
អ្នកអត់អំណាចមានតំណែង រួមគ្នាសម្ដែងឲ្យល្បីឈ្មោះ
ករណីសូន្យពីរដ៏រង្គោះ ស្ដាប់ទៅពិរោះឥតខ្លឹមសារ។
ការពិតឬក៏ប្រឌិតទេ សង្ខាងរិះរេធ្វើយ៉ាងណា
រួចទោសគ្រប់គ្នាដូចចរចារ សម្ងំផ្ដាច់ការសម្លាប់ទៀត៕
No comments:
Post a Comment