សូមជំរាប
លោកប្រធាន មូលនិធិកម្ពុជាខាងអក្សរសាស្ត្រ វប្បធម៌និងសិល្បៈ
លោកប្រធានគណៈកម្មការ មេប្រយោគផ្នែកអក្សរសាស្ត្រ
វិញ្ញាសាអក្សរសាស្ត្រផ្នែកកម្រងកំណាព្យ ដែលខ្ញុំបាទបានផ្ញើមកជូនអស់លោកវិនិច្ឆ័យនេះ
មានគោលបំណងដូចតទៅ៖
.ជួយលើកដំកើងនិងថែរក្សាការពារអក្សរសាស្ត្រខ្មែរយើង ដែលកំពុងតែត្រូវខ្មាំងយួនឈ្លានពាន ខំព្យាយាមលប់បំបាត់ចោល ឲ្យនៅតែមានសំរស់ និងអាយុជីវិតតទៅទៀត។
.ចងក្រងនិងរំលឹកឡើងវិញនូវសាវតាខ្មែរនិងយួន ព្រមទាំងអប់រំដាស់សតិកុលបុត្រកុលធិតាខ្មែរ ដែលកំពុងតែតស៊ូ អោយស្ថិតនៅក្នុងវិន័យ សីលធម៌ ដើម្បីជួយជំរុញនូវការរំដោះប្រទេសជាតិ អោយបានជ័យជំនះជាស្ថាពរ និងរកសេចក្តីសុខក្សេមក្សាន្តជូនដល់ប្រជាជាតិខ្មែរយើងតរៀងទៅ។
សូមអស់លោកទទួលនូវការគោរពរាប់អាន ដ៏ស្មោះស្ម័គ្រអំពីខ្ញុំបាទ។
ហត្ថលេខា
ខឹម សោភ័ណ
ឱកូនសម្លាញ់មាសឪពុក ចូរចងចាំទុកក្នុងចិន្តា
ពុកនឹងរៀបរាប់នូវសាវតា ចោរយួនឫស្យាប្លន់ទឹកដី។
អោយកូនចេះចាំជាតម្រា ទុកគ្រាន់ប្រើការជួយផែនដី
ស្រុកយើងបែកបាក់ដោយសារអ្វី ពុកស្តីកូនស្តាប់ចាប់អោយបាន។
ពូជយួនអំបូរជាចោរព្រៃ រស់នៅលើដីខេត្តយូណាន
ចរិតខិលខូចពាលសាមាន្យ ចិនវាយរុញច្រានរត់មកនៅ។
តំបន់បាក់បូដែនតុងកឹង ពង្រឹងអំណាចកាចឃោរឃៅ
ប្លន់យកទ្រព្យធនទីលំនៅ តាំងហ៊ូវជារដ្ឋប្រាកដនាម។
ប្រទេសអណ្ណាមអាណាចក្រ រដ្ឋមួយជាក់លាក់កើតឡើងភ្លាម
ទន្លេក្រហមតំបន់ពាម ទារទាមដែនដីរដ្ឋជិតខាង។
ពង្រីកតំបន់ប្លន់ប្រើល្បិច បំផ្លាញកំទេចបំបិទតាង
ជនជាតិភាគតិចជាតួយ៉ាង យួនកាងសាងភូមិលំនៅដ្ឋាន។
សតវត្សរ៍ដប់បួនយួនបានចិត្ត កំរើកគំនិតចោរសាមាន្យ
ចាប់ផ្តើមវាយចាមហើយរុញច្រាន ឈ្លានពានសំដៅក្រុងវិជ័យ។
តែចោមទប់ជាប់ទ័ពយួនបាក់ យួនយល់គ្រោះថ្នាក់ប្តូរល្បិចថ្មី
ផ្លាស់ពីសង្គ្រាមឈាមឆ្អាបដី យកស្រីវាយលុករនុកក្នុង។
មួយពាន់បួនរយហុកសិបបី ទីក្រុងវិជ័យត្រូវសូន្យសុង
ស្តេចចាមឈ្លក់ស្រីវង្វេងស្លុង កិច្ចការក្រៅក្នុងបោះបង់ចោល។
ស្រីយួនចេះផ្គាប់អោយងាប់ចិត្ត ទូលពិតបង្ខូចទាំងកំរោល
មន្ត្រីតូចធំត្រូវគេថ្កោល យកសម្លាប់ចោលចោទថាក្បត់។
កិច្ចការផែនដីត្រូវបែកបាក់ ផែនការជាក់លាក់ដល់កំណត់
យួនលើកទ័ពចូលមកសង្កត់ ចាមភ្លាត់ភ្លេចខ្លួនសូន្យផែនដី។
ចម្ប៉ាទាំងមូលត្រូវរលាយ បាត់រូបឆោមឆាយពីលោកី
ពលរដ្ឋវេទនាដោយសារស្រី ល្បិនយួនស្រកីចាំអោយច្បាស់។
យួនមានលំនឹងពឹងអំណាច ចិត្តកាចវាទទីប្រាកដណាស់
បានដីចាមហើយមិនប្តូរផ្លាស់ ប្រើកលល្បិចចាស់ប្លន់ដីខ្មែរ។
មួយពាន់ប្រាំមួយរយម្ភៃ យួនលើកកូនស្រីល្បីពូកែ
ចេះល្បិចថ្នាក់ថ្នមថ្វាយស្តេចខ្មែរ ភ្ជាប់ខ្សែចងស្ពានមានមេត្រី។
ព្រះជ័យជេដ្ឋាអង្គមហាក្សត្រ គ្រងរាជសម្បត្តិម្ចាស់ផែនដី
ទ្រង់បានតែងតាំងជាមហេសី ដូរព្រៃនគរនិងបៀនហ្វា។
បារៀខេត្តបីជាដីខ្មែរ អោយយួនធ្វើស្រែដាំចំការ
ព្រោះផ្គាប់មហេសីម្ចាស់កាមា យួនថាទូលស្នើអ្វីក៏បាន។
រាជវង្សជាប់ឈាមយួនទាមទារ ស្តេចខ្មែរឈ្លោះគ្នាកើតរំខាន
ពឹងយួនអោយជួយវាយរុញច្រាន និងបានសោយរាជ្យគ្រប់ផែនដី។
មួយពាន់ប្រាំពីររយសាមមួយ ទ័ពយួនសុំដីដាក់តាំងទ័ព។
ក្នុងខេត្តលង់ហោនិងមេសរ ភូមិសាស្ត្រដីល្អហើយនៅជាប់
ជិតរាជធានីប្រសើរគាប់ មានការលើកទ័ពជួយគ្នាបាន។
ព្រះសត្ថាមហាក្សត្រគាប់ព្រះទ័យ ថ្វាយដីអោយយួនសង់ភូមិដ្ឋាន
ក្នុងខេត្តទាំងពីរយ៉ាងសុខសាន្ត យួនបានដីខ្មែរប្រាំខេត្តហើយ។
មួយពាន់ប្រាំពីររយសែបី សង្គ្រាមរាំរៃពុំមានស្បើយ
ស្តេចខ្មែរច្បាំងគ្នាពុំឈប់ឡើយ ឱកាសបានហើយយួនប្លន់ដី។
ពេលដល់ឧត្តុង្គក្រុងធានី បំផ្លាញខ្ទេចខ្ទីគ្មានសល់អ្វី
តែត្រូវទ័ពខ្មែររត់ចូលព្រៃ ច្បាំងរំដោះដីបានមកវិញ។
យួនបានថយទ័ពដល់ស្រុកទ្រាំង បោះតាំងបន្ទាយរាយពាសពេញ
ធ្ើបាបរាស្ត្រខ្មែរអោយទោម្និញ រត់ចេញទុកដីអោយយួននៅ។
មួយពាន់ប្រាំពីររយចិតប្រាំ ខ្មែរយើងរងកម្មសែនសោកសៅ
ព្រះឧទ័យទីពីរអង្គចោមចៅ ចោរយួនចិត្តខ្មៅប្លន់ប្រាំខេត្ត។
កោះតែងផ្សារដែនព្រះត្រពាំង ខេត្តឃ្លាំងមាត់ជ្រូកជាសារហេតុ
អោយឃើញរឿងរ៉ាវច្បាស់ក្រឡែត ដីខ្មែរប្រាំខេត្តយួនកាន់កាប់។
មួយពាន់ប្រាំពីររយដប់បី ប្រវត្តិសាស្ត្រថ្មីសែនឈឺចាប់
យួនកេណ្ឌរាស្ត្រខ្មែរអោយទៅស្លាប់ ហើយប្រកាសច្បាប់បែងទឹកដី។
ជីកព្រែកធ្វើព្រំខ័ណ្ឌសីមា រាស្ត្រខ្មែរខ្លោចផ្សាររៀងរាល់ថ្ងៃ
អត់បាយអត់ទឹកស្ពឹកជើងដៃ យួនវ៉ៃបង្ខំមិនអោយឈប់។
រាស្ត្រខ្មែរឈឹចាប់កើតបះបោរ ក្រោកឈរវាយយួនទាំងពេលយប់
តែត្រូវទ័ពយួនវាទល់ទប់ សង្គ្រាប់ចាប់ប្រាណបានច្រើនក្រៃ។
វាអោយជីកដីកប់ត្រឹមករ ដូចជាសរសរមានមុមបី
ដាក់ខ្ទះចាក់ទឹកគ្មានប្រណី វាសើចធ្វើហីបង្កាត់ភ្លើង។
ដុតឆេះសន្ធៅក្តៅអស់ក្បាល រាលដាលឈឺផ្សារដល់ចុងជើង
ខំប្រឹងត្រដរបង្រះឡើង រលត់ឯភ្លើងកំពប់ទឹក។
តែអុងក្នុងរឿងយួននិងខ្មែរ គ្មានថ្ងៃណាទេដែលមិននឹក
ព្រែកជីកវិញគេហូរគគ្រឹក ខ្មែរនៅសងសឹកគ្រប់វេលា។
ដីខាងត្បូងព្រែកបែកទៅយួន រាស្ត្រខ្មែរធ្លាក់ខ្លួនរងវេទនា
វាដុតបំផ្លាញព្រះវិហារ ទាមទារអោយខ្មែរប្រែជាយួន។
អង្គច័ន្ទអស់រាជ្យដល់អង្គម៉ី មួយពាន់ប្រាំបីរយសាមបួន
រាជវង្សអស់ឫទ្ធិព្រោះត្បិតយួន អោយអុងឡើងគួនកាន់កិច្ចការ។
យួនប្រើអំណាចកាចឃោរឃៅ ឆាឆៅឆក់ប្លន់វាយប្រហារ
បំបាត់ទំនៀមនិងសាសនា ប្រាថ្នាយកដីខ្មែរទាំងអស់។
កិច្ចការក្នុងក្រៅនៅលើយួន អោយខ្មែរពាក់ដួននិងស្រណោះ
មន្ត្រីកុង្សីយ៍ណាជំទាស់ រងគ្រោះព្រោះយួនដកអំណាច។
គំរោងការយួនបំបាត់ស្តេច ប្រើល្បិចបង្ខំយ៉ាងកោងកាច
ចាប់ចងស្តេចខ្មែរធ្វើអោយខ្លាច បន្លាចដាក់ទ្រុងនៅស្រុកយួន។
នាម៉ឺនមន្ត្រីខ្មែរឈឺចាប់ បះបោរសម្លាប់អុងឡើងគួន
ព្រមទាំងកងទ័ពនិងរាស្ត្រយួន ប្រាំបួនថ្ងៃរាបស្លាប់គ្មានសល់។
រាស្ត្រខ្មែរបានស្បើយការឈឺចាប់ ប្រញាប់ដាត់គ្នាចូលទៅគាល់
យាងព្រះអង្គឌួងជាបន្ទាល់ ប្រគល់ផែនដីថ្វាយស្តេចគ្រង។
ចោរយួនប្លន់ដីមិនស្កល់ស្កប់ លើកទ័ពមកច្បាំងអស់ពីរដង
តែត្រូវទ័ពខ្មែរវាយសំពង បែរខ្នងចុះចាញ់ព្រមចរចា។
យួនខ្លាចបារាំងឈប់ច្បាំងខ្មែរ យួនកែរប្រើល្បិចគេចឆ្លេឆ្លា
ឱបជើងបារាំងជាអាជ្ញា កាត់កម្ពុជាក្រោមអោយយួន។
បារាំងប្រកាសក្នុងសភា ទាមទារកាត់ដីបំភ្លៃក្បួន
ម្ភៃមួយឧសភាសែប្រាំបួន ដីខ្មែរបានយួនម្ភៃមួយខេត្ត។
កូនអើយនេះហើយសាវតាខ្មែរ ពុកប្រាប់ហូរហែនូវរឿងហេតុ
នឹកឃើញពេលណាគួរអោយឆ្អែត ដីម្ភៃមួយខេ្តតមិនតិចទេ។
ប៉ុណ្ណឹងមិនស្កប់មិនចប់ក្បួន ចោរយួនគន់គិតប្រឹងរិះរេ
ដាក់ចុះផែនការលេបដីខ្មែរ ហូរហែពុកប្រាប់តទៅទៀត។
បារាំងគ្រប់គ្រងឥណ្ឌូចិន យួនឆ្អិនខាងល្បិចប្រឹងឆ្លាស់ឆ្លៀត
ចលនាយៀកមិញចូលជ្រែកជ្រៀត សង្គ្រាមកើតទៀតលើដីខ្មែរ។
ចលនាកុម្មយនិស្តឥណ្ឌូចិន យួនប៉ិនប្រសប់ធ្វើឡប់ឡែ
បំពាក់បំប៉នពលរដ្ឋខ្មែរ អោយបែរជឿយួនច្បាំងបារាំង។
រាស្ត្រខ្មែរវិលវល់បង្កើតបក្ស ចលនាឥស្សរៈក្រោកតតាំង
ទាមទារឯករាជ្យពីបារាំង យួនបានកម្លាំងប្រឹងឡូឡា។
មួយពាន់ប្រាំបួនរយហាបី ថ្ងៃទីប្រាំបីខែវិច្ឆិកា
បារាំងប្រកាសជាផ្លូវការ អោយជាតិខេមរាបានឯករាជ្យ។
បារាំងចេញអស់ពីស្រុកខ្មែរ យួនបែរប្រងើយហើយនៅគៀច
មិនព្រមទទួលស្គាល់ឯករាជ្យ ចង់គៀចត្រួតខ្មែរជួសបារាំង។
មួយពាន់ប្រាំបួនរយហាបួន ទ័ពខ្មែររៀបក្បួនបណ្តេញខ្មាំង
ក្នុងខែមេសាចាប់ចេញច្បាំង វាយលុកទីតាំងនៅស្រែជេស។
យៀកមិញបាក់ទ័ពងាប់គជើង យើងបានកាំភ្លើងរាប់រទេះ
យួនព្រមដកទ័ពទាំងឈួលឆេះ បញ្ចេះអោយខ្មែរតស៊ូទៀត។
ឥស្សរៈយៀកមិញបានស្ងប់ស្ងាត់ យួនចាត់ផ្ទៃក្នុងប្រុងជ្រែកជ្រៀត
លួចកប់អាវុធដោយឆ្លាស់ឈ្លាត មានឱកាសទៀតប្លន់ដីខ្មែរ។
យួនមិនអស់ចិត្តគិតវាយប្លង់ ធ្វើជាប្រម៉ង់កាន់ថង់ខ្សែ
ដើរចាប់កូនក្មេងសញ្ជាតិខ្មែរ អប់រំថួនថែបានប្រាំពាន់។
បញ្ជូនទៅរៀនននៅហាណូយ បំពាក់នយោបាយថែបំប៉ន
បំប៉ោងគំនិតគិតជិះជាន់ រួសរាន់រៀនច្បាំងតាំងបន្ទាយ។
បញ្ចូលមនោគមនិយមបក្ស មានចិត្តស្មោះស្ម័គ្រចៅហ្វាយនាយ
ចេះភូតចេះភរយ៉ាងរលាយ ត្រៀមកាយត្រឡប់មកស្រុកវិញ។
កូនអើយមើលចុះនេះចោរយួន ..........
ចាប់យកទៅរៀនអោយមកវិញ រស់នៅពាសពេញក្នុងស្រុកខ្មែរ។
បង្កបង្កើតចលាចល អោយរាស្ត្រខ្វាយខ្វល់ពុំមានល្ហែរ
បំបែកបំបាក់ញាក់បង្វែរ អោយខ្មែរវង្វេងដោយមនោគម។
កកើតកុម្មុយនិស្តជិះជាន់ជាតិ ជ្រែកជ្រៀតចូលជ្រៅក្នុងសង្គម
កូនសិស្សនិស្សិតដែលនិយម ជួបជុំតាមក្បួនយួនគ្រោងទុក។
គ្រូតូចគ្រូធំជួយគាំទ្រ ត្រេកអរបង្ករការអុកឡុក
បង្កើនបាតុកម្មយ៉ាងចេញមុខ ភ័យខ្លាចជាប់គុករត់ចូលព្រៃ។
បង្កើតក្រុមចោរបះបោរឡើង គាស់កាយកាំភ្លើងកាន់គ្រប់ដៃ
កើតខ្មែរក្រហមចិត្តព្រៃផ្សៃ រួមដៃយៀកកុងដើរប្រហារ។
រាស្ត្រខ្មែរក្រុងស្រែគ្រប់តំបន់ ជិះជាន់លួចប្លន់គ្មានរអា
រស់រងវេទនាយ៉ាងខ្លោចផ្សា ធ្វើស្រែចំការក៏ពុំបាន។
ដប់ប្រាំបីមីនាឆ្នាំចិតសិប ដូចរបូតកិបផ្ទុះវិមាន
របបមួយថ្មីយ៉ាងក្លាហាន ចូលប្រាណបំរើរាស្ត្រប្រជា។
សាធារណរដ្ឋកំសត់ណាស់ ខំប្រឹងបង្រះយ៉ាងវេទនា
កើតភ្លាមត្រូវយួនវាយគ្រាំគ្រា រួមគ្នានិងខ្មែរសែប៉េកាំង។
សង្គ្រាមប្រាំឆ្នាំចាំអោយច្បាស់ លំបាកខ្លាំងណាស់ស្រុកមានច្បាំង
សូរតែកាំភ្លើងផ្ទុះក្ឌូងក្ឌាំង យួនអាងកម្លាំងបំផ្លាញខ្មែរ។
ដប់ប្រាំពីរមេសាឆ្នាំចិតប្រាំ រាស្ត្រខ្មែររងកម្មពុំមានល្ហែរ
សង្គ្រាមចប់ពិតក៏ប៉ុន្តែ រាស្ត្រខ្មែរត្រូវដេញចេញពីក្រុង។
អោយចេញទៅរស់តាមស្រុកស្រែ ព្រាត់ឪព្រាត់ម៉ែស្លាប់សូន្យសុង
របបក្រហមបែកផ្ទៃក្នុង បំរុងសម្លាប់តែគ្នាវា។
................. ................
នារតិ បស្ចិម ចាប់បូព៌ា ពាយ័ព្យរួមគ្នានិងឧត្តរ។
សម្លាប់គ្នាវាបង្វែងដាន ថាអោយទៅរៀនថ្នាក់បន្ត
បន្ទាប់ពីឡើងថ្នាក់ឆ្អឹងស វ័ណ្ឌករត់គេចអោយយួនជួយ។
យួនសំអាងលេសខ្មែរទៅពឹង ខំប្រឹងស្រែកថាលោកកុំព្រួយ
ខ្ញុំនឹងលើកទ័ពចូលទៅជួយ អោយខ្មែរលើកស្ទួយស្រុកមកវិញ។
ផែនការអុងហូមកដល់ហើយ យួនមិនកន្តើយលើកទ័ពចេញ
វាយបនប៉ុលពតយកភ្នំពេញ រួចដេញរហូតដល់ជាយដែន។
ថ្ងៃប្រាំពីរមករាចិតប្រាំបួន ទ័ពយួនឡើងដល់ជាង១សែន
ចាត់ចែងរៀបចំច្បាប់កំណែន កេណ្ឌខ្មែរអោយចូលបំរើទ័ព។
យួនកាន់កិច្ចការធ្វើអ្នកធំ ខ្មែរចូលរួមផ្សំនៅបន្ទាប់
គ្រប់មុខក្រសួងយួនបង្គាប់ ថាចាំខ្មែរធ្លាប់អោយធ្វើម្តង។
រដ្ឋាភិបាលហេង សំរិន ប្រសប់ត្រឹមប៉ិនអ្វីអាយ៉ង
គ្រាន់យួនអោយជួសមុខម្តងៗ ក្រោយខ្នងយួនភ្ជុងអោយថាតាម។
ភូមិឃុំស្រុកខេត្តខ្មែរទាំងអស់ ដែលយួនរំដោះទាំងប៉ុន្មាន
ត្រូវយួនត្រួតត្រាយ៉ាងសាមន្យ តាមដានចាប់ចងបាញ់សម្លាប់។
នាម៉ឺន មន្ត្រីកុង្សីយ៍ខ្មែរ គ្មានអំណាចទេតាមផ្លូវច្បាប់
គ្រាន់តែសង្ស័យត្រូវវាចាប់ យកទៅសម្លាប់ឬដាក់គុក។
វាកេណ្ឌរាស្ត្រខ្មែរទៅកាប់ព្រៃ លើកដីព្រំដែនសែនរងទុក្ខ
ជាន់មីនគ្រុនចាញ់ចូលរានរុក ពុំដែលបានសុខមួយគ្រាទេ។
នេះហើយរឿងរ៉ាវសាវតាយួន ចូលកូនដឹងខ្លួនគិតរិះរេ
ជួយរំដោះជាតិយើងជាខ្មែរ អោយប្រែស្រឡះមានសេរី។
បើទុកបណ្តោយឲ្យយួននៅ ...............
កេរ្តិ៍កោះដូនតាគ្មានសល់អ្វី ត្រូវយួនស្រកីវាបំបាត់។
រំលាយជាតិខ្មែរទៅជាយួន តាមក្បួនផែនការយ៉ាងសម្ងាត់
វាយកជាតិវាមកបង្កាត់ បំបាត់ពូជដើមអោយសោះសូន្យ។
ឥឡូវយួននៅតែពេញពាស ដណ្តើមយកផ្ទះកេរ្តិ៍តាដូន
ភ្នំពេញក្រុងយួនរស់ពាក់ពូន ខ្មែរលូនមកនៅក្រៅជាយក្រុង។
កូនអើយនេះហើយវាសនាខ្មែរ យួនវាបង្វែរអោយវិលក្បុង
អស់ពីយៀកមិញដល់យៀកកុង ខ្មែរក្រៅខ្មែរក្នុងបែកបាក់គ្នា។
យួនច្បាំងនឹងយួនរីកទឹកដី ស្តេចខ្មែរឆ្កួតស្រីខ្មែរវេទនា
របបកុម្មុយនិស្តចោរពាលា សម្លាប់តែគ្នាដណ្តើមធំ។
ពុកមានតែកូនប្រុសមួយគត់ ដែលអាចរំលត់ទ្រូងក្តៅងុំ
ពេលនេះរូបកូនវ័យក៏ធំ ពុកសុំអោយកូនរំដោះជាតិ។
បណ្តេញចោរយួនចិត្តឫស្យា សាងជាតិខេមរាការពារញាតិ
សាមគ្គីរួបរួមកុំឃ្លាឃ្លាត ទើបជាតិយើងថ្កើងរុងរឿងបាន។
រណសិរ្សរំដោះជាតិខេមរា គឺជាអង្គការមួយថ្កើងថ្កាន
ដឹកនាំដោយឯកឧត្តមសឺន សាន ដែលជាប្រធានដ៏ល្បាញល្បី។
កូនចូលបំរើធ្វើជាទ័ព ចូរប្រកាន់ជាប់នូវវិន័យ
ទើបកូនដណ្តើមបានជោគជ័យ បានសុខសេរីល្បីទៅអើយ៕
No comments:
Post a Comment