By Tararith
ពីមុនប្ដេជ្ញារក្សារាស្រ្ដ ឥឡូវរើផ្ទះអភិវឌ្ឍន៍
បណ្ដេញប្រជាឲ្យខ្ចាត់ព្រាត់ ប្រកាសថារដ្ឋបម្រើរាស្រ្ត។
រាល់ថ្ងៃមើលឃើញមនុស្សយំយែក រងគ្រោះទឹកភ្នែកហូរពោរពាស
ព្រោះទីលំនៅរងវិនាស មិនអាចបញ្ជៀសភាពខ្លោចផ្សា។
ភ្នំពេញនៅមិនឆ្ងាយពីភ្នែក បង្កើយជិតពេកពិបាកថា
ព្រោះកូនចៅឯងសុទ្ធឧកញ៉ា ប្រសិនស្ដីថាឈឺផ្សាសាច់។
កាលមុនប្រកាសការពារព្រៃ ទ្រាំលេបសម្ដីមិនសម្រេច
ភ្នាល់ដាក់ជីវិតឈើនៅដាច់ ទាំងឫសស្រេចបាច់រលីងធេង៕
No comments:
Post a Comment