By Tararith
ទីធ្លាប់សុខា បុរីកីឡា ថ្ងៃណាវិលមក
ផ្ទះខ្ទមតូចទាប ដួលរាបជម្រក គ្រឿងចក្រឈូសយក
ផ្ទះរលំបាត់។
ដំបូលទុគ៌ត ម្ចាស់ខំអត់ធ្មត់ រលត់ស្ងាត់ៗ
ប៉ូលីសទាហាន ទន្រ្ទានទប់ស្ងាត់ រួមគ្នាកំចាត់
ដេញម្ចាស់លំនៅ។
លោកអើយជួយផង គេចាប់គេចង បំបែកយកទៅ
យើងមិនមែនចោរ ជាម្ចាស់ត្រឹមត្រូវ អ្នកទេអាស្រូវ
លបលួចឈ្លានពាន។
ប្រទេសមានច្បាប់ បណ្ដេញចាក់កាប់ ម្ដេចមកបំពាន
ប្រជាជនឯង កំហែងទន្រ្ទាន យកមនុស្សធ្វើស្ពាន
សាងបុណ្យបារមី។
គ្រប់គ្នាបានដឹង នាំគ្នាសម្លឹង សំណល់បាតដី
មរតកទឹកភ្នែក ហួសពេកនឹងស្ដី ទីក្រុងច្បាប់ព្រៃ
វ៉ៃដេញទៅឆ្ងាយ។
បុរីកីឡា ទីលានហឹង្សា ដ៏មហន្ដរាយ
ម្ចាស់ក្លាយជាចោរ ប៉ូលីសកំចាយ ឈឺទាំងចិត្តកាយ
រស់ឆ្ងាយសុខា៕
No comments:
Post a Comment