by C write
ខ្យល់ព្យុះបោកបក់ឆ្លងសមុត្រ ខ្យល់ខ្លាំងបំផុតបោកនាំទៅ
លទ្ធិប្រជាធិបតេយ្យត្រូវ ព្យុះបក់នាំផ្លូវសេរីភាព។
ពេញមួយជីវិតភាពផ្ដាច់ការ កាប់ចាក់ហិង្សាដុះតំរៀប
ដុំភ្លើងផ្កាម្លិះឆេះគំនាប ដែលនាំជាតិទាបនិងក្រក្រី។
ក្លិនម្លិះបក់ចូលដល់ទីណា ទីនោះមានសារបដិវត្តន៍ថ្មី
ផ្លាស់ប្ដូរជំហរនាំសេរី ដល់ជនប្រុសស្រីដែលទន្ទឹង។
ថ្ងៃណានឹងបក់ដល់ស្រុកខ្មែរ ស្រុកនេះយូរដែរដឹកនាំទ្រឹង
សាមសិបឆ្នាំផ្លាយខ្មែររំពឹង របបរឹងហ្នឹងរលាយសូន្យ៕
No comments:
Post a Comment