by Noreyutt
ប្រទេសជាតិយើង ជញ្ជក់ដោយឈ្លើង ផ្កាយក្រហមឆើត
បាត់បង់ដីហើយ កន្តើយមិនកើត សង្ឃឹមកំណើត
ប្រាំពីរមករា។
សង្ឃឹមមិនបាន ចោរទាំងបីប្រាណ នៅឫទ្ធិចេស្ដា
បង្កើតពីរធ្នូ រណៈសិរ្សផ្ដាច់ការ ក្ដែងៗស្រែកថា
ធានាជាតិខ្មែរ។
ធានាថាដី មួយគ្រាប់ខ្សាច់ក្ដី រក្សាថួនថែ
មិនឲ្យបាត់បង់ ដែនទឹកផងដែរ គំនិតពូកែ
តែធ្វើមិនបាន។
មិនដែលការពារ បន្ថែមលើកគ្នា ចូលស្រុកឥតស្រាន
ដណ្ដើមដីធ្លី រើលំនៅដ្ឋាន ធ្វើទាំងបំពាន
ហ៊ានទាំងសម្លាប់។
គ្រោះថ្នាក់ដល់ជាតិ ដឹកនាំមានស្នៀត ជំរិតចងចាប់
ប្រជាជនឯង ក្រៅមាត្រាច្បាប់ អំណាចចំណាប់
ក្រឡាប់ហើយខ្មែរ៕
No comments:
Post a Comment