Noreyutt
ពីមុនកម្មករ បាតុកម្មឈូឆ សុំឡើងប្រាក់ខែ
អភិវឌ្ឍន៍ណាស់ ប៉ះដល់អ្នកស្រែ ចេញមុខហូរហែ
ការពារដីធ្លី។
ប៉ូលីសទាហាន ប្រើទៅឈ្លានពាន ខុសតួនាទី
កាប់ឈើយកដី កាងឈ្មួញរកស៊ី ប្រទេសញាំញី
ដោយពួកmafia។
អំណាចរាស្រ្តឲ្យ បានហើយងាកក្រោយ បង្កបញ្ហា
រាស្រ្តជាសត្រូវ បើហ៊ានតវ៉ា ឬរិះគន់ថា
ដឹកនាំមិនល្អ។
គ្រួសារនិយម បក្ខពួកមូលផ្ដុំ ពាក់ផ្កាយលម្អ
ខ្លះបានបណ្ឌិត មិនចេះអក្សរ នាំជាតិកករ
ល្អក់ទៅថ្ងៃមុខ។
ប្រជាយល់ច្បាស់ ងើបរើបម្រះ ទាមទារក្ដីសុខ
កម្មករកសិករ តវ៉ាគ្រប់ស្រុក នឹងរួចផុតទុក្ខ
ផុតគេបំពាន។
មិនដែលឃើញសោះ ដឹកនាំមិនស្មោះ គំនិតឈ្លានពាន
យកដីប្រជា គាំទ្រអ្នកមាន ឲ្យចូលរុករាន
ដល់បេះដូងជាតិ។
គាំទ្រជាតិយួន ឧបាយបិទពួន មានល្បិចកលស្នៀត
ចង់លេបដីខ្មែរ សព្វថ្ងៃថែមទៀត យួនចូលព្រោងព្រាត
ឆ្លៀតគៃប្រយោជន៍។
ជាតិខ្មែរស្លូតត្រង់ ត្រូវរដ្ឋបោះបង់ គាបឲ្យហិនហោច
យើងឃើញគ្រប់គ្នា ទង្វើអសោច ប្រជាផ្សាខ្លោច
យូរមកហើយណា។
ឥឡូវពេលល្អ ប្រជាងើបស្រ ស្រុះគ្នាតវ៉ា
ប្រឆាំងជំទាស់ នឹងជនផ្ដាច់ការ ចេញពីរដ្ឋា
ឫស្សាសព្វថ្ងៃ៕
No comments:
Post a Comment