Friday, May 3, 2013

លាប់


By Tararith

បានសារ៉ុង ផុងគំនិត គិតមិនច្បាស់
ក្រខ្លាំងណាស់ ខ្វះគ្រប់សព្វ ស្អប់សង្គម
ធ្លាប់តាំងចិត្ត ត្បិតចង់ដូរ សូរយែកយំ
ដូរមេឃុំ គុំយូរហើយ ឈ្លើយមិនខ្វល់។
បានអំណោយ ឲ្យអំណាច អាចមិនសម
គេលួងស្អំ ចំចំណុច ហុចទ្រព្យដល់
សារ៉ុងមួយ ព្រួយចម្បែង តែងខ្វាយខ្វល់
ជាកិច្ចកល ដល់គេជាប់ ងាប់មិនខាន។
ដីដែលបាត់ ស្ងាត់សូន្យឈឹង ប្ដឹងមិនដោះ
ស្រាយទាល់សោះ អស់សង្ឃឹម នឹមជាប់ប្រាណ
ឆ្នាំងអត់បាយ កាយទ្រោមបាក់ បក្សចងបាន
ឆ្នោតរាប់អាន បានគេមក រកប្រជា។
ត្រចៀកភ្លេច គេកំទេច ផ្ទះសម្បែង
ស្រែកក្ដែង តែងអង្វរ ស្រគ្រប់គ្នា
ជម្ងឺធ្ងន់ ពួនសម្ងំ ផ្សំឪបវា
លាប់មិនជា រឹតវេទនា ជាមិនខាន៕ 

No comments:

Post a Comment