ជ្រលងអារែងវែងអន្លាយ ធម្មជាតិទាំងឡាយខៀវស្រងាត់
ទីព្រៃសុខសាន្ដគ្មានវបត្តិ មនុស្សសត្វស្ងប់ស្ងាត់មនោរម្យ។
ទឹកធ្លាក់ត្រជាក់ត្រជុំដី សត្វខ្លាដំរីរស់តាមភ្នំ
លម្អដោយផ្ការីកត្រសុំ ត្រសាយជួបជុំគួរចេតនា។
ធម្មជាតិអើយស្រស់ត្រកាលម្ល៉េះ ប្រសិនរបេះជ្រុះសក្តា
ព្រោះតែបាតដៃនៃរដ្ឋា ចិត្តរកាំផ្សាមួយជីវិត៕
No comments:
Post a Comment