រត់ពីភូមិស្រុកទៅដល់សៀម សៀមទាមអង្កៀមខ្មែររាល់រូប
រូបរាងស្គាំងស្គមដូចជើងធូប ធូបឆេះរាល់រូបប្រាថ្នាផ្សង
ផ្សងសុំក្ដីសុខទៅជាតិមុខ មុខពេញដោយទុក្ខលើកដៃប៉ង
ប៉ងសុំតែសុខជាតិនេះផង ផងគ្នាគេចងជាប់សប្បាយ។
បាយគ្មានក្នុងឆ្នាំងតាំងវីវក់ វក់ធ្វើឲ្យឈ្លក់សោះទាំងកាយ
កាយញើសជោកជាំទ្រាំត្រួសត្រាយ ត្រាយផ្លូវដូរបាយធ្វើកិច្ចការ។
ការងារនេះជារបររស់ រស់ជួបនឹងគ្រោះធំក្រៃណា
ណាមួយទឹកដីកេរដូនតា តាឲ្យរក្សាតែមិនគង់។
គង់អីបើពួកអ្នកដឹកនាំ នាំខ្មែរឲ្យគ្រាំមកយូរលង់
លង់ក្នុងទុគ៌តអួតគង់វង្ស វង្សនេះពិតល្ងង់វង្សលក់ជាតិ។
ជាតិខ្មែរធ្លាក់ហួសពីការស្មាន ស្មានថាថ្កើងថ្កានឃើញព្រោងព្រាត
ព្រាតប្រាសទៅស្រុកគេថែមទៀត ទៀតហើយខ្មែរឃ្លាតវៀតយកដី៕
No comments:
Post a Comment