សុំនេះសុំនោះ របស់ជជុះ ក៏សុំគេដែរ
អ្នកឲ្យចិត្តល្អ ស្មោះសហូរហែ ឲ្យឥតកែប្រែ
បើសិនខ្មែរសុំ។
សុំ ឲ្យទាំងអស់ មិនថារបស់ ក្រៀមស្រស់ រាយដុំ
រាប់ទាំងអេតចាយ ចំណាយតូចធំ ឲ្យកុំឲ្យស្មុំ
រត់ទៅណារួច។
ផ្ដល់ទាំងកិត្តិយស ចិញ្ចឹមឲ្យរស់ ព្រោះត្រូវសម្រួច
ឲ្យពិសជាងនេះ ងាយជិះចងគួច កុំឲ្យឃើញខ្នួច
ឃើញមុខចំណង។
អ្នកយកលង់ខ្លូន លុះជាតិចិនយួន ពួនក្នុងរបង
មិនហ៊ានស្ដីថា ថែមការពារផង ដល់ពេលត្រូវសង
ទាំងដើមទាំងការ។
ត្រូវគេចិញ្ចឹម កាត់កងតំរឹម ដីធ្លីដូនតា
ឯប្រជាជន ទារុណម្ល៉េះណា រាប់ពាន់គ្រួសារ
ដេញរឹបលំនៅ។
កំពុងជាប់ផុង ឧបាយក្រៅក្នុង គាំទ្រសត្រូវ
ដោះដៃមិនបាន រុញច្រានមិនទៅ ដូចយក្សកម្លៅ
ខ្លៅជាប់ក្នុងជុច៕
No comments:
Post a Comment