ថ្មអើយថ្មអង្គរ ដួលដេកថ្ងូរពាសព្រឹក្សា
ចម្លាក់សាវតា តាងខេមរាពីយូរលង់។
វិញាណជាប់នឹងថ្ម អស់លម្អខុសទ្រាយទ្រង់
អ្នកថែៗមិនគង់ ខ្លះលិចលង់ក្រោមធរណី។
យក្សគ្រុឌសឹង្ហស្នាដៃ ឫទ្ធិខ្លាំងក្រៃបែកខ្ទេចខ្ទី
ដានជើងជាន់វក់វី ខ្លះលួចលីលក់កេរខ្មែរ៕
No comments:
Post a Comment