By Tararith
ខែធ្នូ ខ្យល់ត្រជាក់បោកបក់ពីប៉ែកឥសាន ជួនរងារដែរ ពេល
រងារចាស់ៗតែតែបង្អាប់ឲ្យខ្ញុំរកប្រពន្ធ ខ្លះថា ល្មមដល់ពេល
រៀបការហើយ ខ្លះថាចង់ស៊ីក្បាលជ្រូកការខ្ញុំ ខ្លះចំអន់ជា
មួយនារីនេះ នារីនោះ តាមដែលគេចង់។
ពាក្យសម្ដីមនុស្ស មានឥទ្ធិពលណាស់ ទោះចង់មិនចង់ ក៏នាំ ឲ្យខ្ញុំគិតពិរឿងរៀបការ ហើយចង់រៀបការដែរ តែមិនដឹងថា នឹងត្រូវរៀបការជាមួយនារីណាទេ។
សុភ័ក នារីដែលស្អាតជាងគេក្នុងភូមិ នាងរៀនចប់វិទ្យា
ល័យ ចាស់ៗតែងតែចំអន់ខ្ញុំជាមួយនាងដែរ។ គេថា បើខ្ញុំ
បាននាងសាកសមគ្នាណាស់។ ពាក្យដែលគេចំអែ ចំអន់
ទោះចង់មិនចង់ក៏ខ្ញុំគិតដែរ។ ចាស់ៗ តែងតែបារម្ភ ខ្លាចខ្ញុំទៅ
រៀននៅទីក្រុងកើតអេដស៍ ខ្លាចខ្ញុំភ្លេចកំណើត មានប្រពន្ធ
ជាអ្នកក្រុងភ្លេចស្រុកស្រែ។ នៅក្នុងភូមិអង្កាញ់នេះ មានតែ
ក្មេងៗស្រករខ្ញុំបីនាក់ប៉ុណ្ណោះ ដែលបានរៀនដល់ឧត្តម
សិក្សា ហើយចាស់ៗ តែងតែប្រាប់ខ្ញុំថា កុំភ្លេចស្រុក
កំណើត ព្រោះស្រុកភូមិនេះមិនទាន់មានផ្លូវល្អ មិនទាន់មាន
សាលារៀនល្អ ខ្វះទឹកស្អាត គ្មានភ្លើងអគី្គសនីប្រើប្រាស់
ព្រោះភូមិនេះមិនមាន នរណាធ្វើការងារធំ ហើយអ្នកធំគេ
អភិវឌ្ឍន៍តែតំបន់ណា ដែលមានប្រយោជន៍សម្រាប់ការ
បោះឆ្នោតនាថ្ងៃខាងមុខរបស់គេតែប៉ុណ្ណោះ។
មិនដឹងថាខ្ញុំផ្ដល់ក្ដីសង្ឃឹមដល់ភូមិនេះប៉ុនណា បើរៀនមិន
ចេះសោះ ម្ង៉ៃៗរវល់តែរកការងារធ្វើ ថ្ងៃណាក៏ពងទាចៀន
ថ្ងៃណាក៏ញ៉ាំប្រហុកគ្រឿងដ៏ហិរ ដែលម៉ែបុកផ្ញើ ពីផ្ទះដែរ។
គ្មានកម្លាំងរៀនសូត្រទេ។
ចេះសោះ ម្ង៉ៃៗរវល់តែរកការងារធ្វើ ថ្ងៃណាក៏ពងទាចៀន
ថ្ងៃណាក៏ញ៉ាំប្រហុកគ្រឿងដ៏ហិរ ដែលម៉ែបុកផ្ញើ ពីផ្ទះដែរ។
គ្មានកម្លាំងរៀនសូត្រទេ។
តាំងពីនៅរៀនឆ្នាំទីមួយមក ខ្ញុំដឹងតិច២ដែរថា សុភ័ក នាង
ស្រឡាញ់ខ្ញុំ ខ្ញុំតែងតែសួរខ្លួនឯងថា តើខ្ញុំគួរមានប្រពន្ធជា
នារីបែបណា? ក្នុងចិត្តខ្ញុំ ខ្ញុំពិតជាស្រឡាញ់នារី ដែលមាន
សប្បុរ ស ទម្រង់មុខរាងពងក្រពើ មិនមែនមុខ មូលដូចនំ
ប៉ាវ ហើយនារីនោះត្រូវមានកំពស់ ខ្ពស់ល្មម ហើយរាង
ស្គម មិនធាត់ដូចជ្រូក មានកាយសម្បទាល្អ មាំមួន នេះបើ
និយាយពីរូបរាងខាងក្រៅ។ ចំណែកការអប់រំវិញ ខ្ញុំឲ្យតម្លៃ
ច្រើន គឺនារីជាអនាគតភរិយាខ្ញុំ ត្រូវតែមានយ៉ាងហោច
ណាស់ ក៏រៀនចប់បរិញ្ញាបត្រដែរ ហើយនាងត្រូវមានការ
ងារធ្វើមានបទពិសោធក្នុងជីវភាពរស់នៅ ដោយពឹងខ្លួន
ឯងជាជាងពឹងលើម៉ែឪ។

ពេលខ្លះខ្ញុំគិតថា ប្រពន្ធខ្ញុំគួរតែជានារីស្រគត់ស្រគំម្នាក់
ហើយជាអ្នកធូរធា មានទ្រព្យធនដែរ។ សរុបមក គឺខ្ញុំចង់
រៀបការជាមួយនារី ដែលស្អាត ឆ្លាត ហើយមានលុយកាក់
ផងដែរ។ ពេលដែលខ្ញុំគិតដល់រឿងទាំងនេះ ខ្ញុំសួរខ្លួនឯង
វិញថា តើខ្ញុំមានគុណសម្បត្តិអ្វីខ្លះ?
ហើយជាអ្នកធូរធា មានទ្រព្យធនដែរ។ សរុបមក គឺខ្ញុំចង់
រៀបការជាមួយនារី ដែលស្អាត ឆ្លាត ហើយមានលុយកាក់
ផងដែរ។ ពេលដែលខ្ញុំគិតដល់រឿងទាំងនេះ ខ្ញុំសួរខ្លួនឯង
វិញថា តើខ្ញុំមានគុណសម្បត្តិអ្វីខ្លះ?
គឺខ្ញុំជានិស្សិតនៅឡើយ គ្រាន់តែខ្យល់ត្រជាក់ធ្លាក់មក ក៏
តាំងរវើរវាយបាត់ម្ចាស់ការ គិតថាខ្លួនឯងអស្ចារ្យ តែតាម
ពិតទើបតែជានិស្សិតឆ្នាំទីបួនប៉ុណ្ណោះ ការងារក៏គ្មាន រាល់ថ្ងៃ
បានត្រឹមតែធ្វើការងារ ជាអ្នកស្មគ្រចិត្ត គ្មានបានកម្រៃអ្វី
ទាំងអស់ ឯរូបសម្បត្តិវិញ ខ្ញុំមានសប្បុរខ្មៅ ដែលម្ដងម្កាល
តែងលោងលោមខ្លួនឯងថា សឆ្អេះ ប្រផេះឆ្អាប ខ្មៅរលើប
រលោងខ្ទិះ។

ខ្ញុំមិនមែនជាអ្នកមានទ្រព្យធនទេ ជាកសិករ ធ្វើស្រែចម្ការ
នៅរៀនភ្នំពេញ គឺស្នាក់នៅជាមួយព្រះសង្ឃ បានបាយវត្ត
គ្រាន់រស់។
នៅរៀនភ្នំពេញ គឺស្នាក់នៅជាមួយព្រះសង្ឃ បានបាយវត្ត
គ្រាន់រស់។
ហេតុអ្វីក៏ខ្ញុំជ្រើសរើសប្រពន្ធ ដែលមានគុនសម្បត្តិទាំងបី
ខាងលើ? ព្រោះថា ខ្ញុំមិនមាន ទើបខ្ញុំចង់បាន ខ្ញុំបានប្រាប់
រឿងទាំងនេះទៅចាស់ទុំ ដែលបង្ខំឲ្យខ្ញុំរៀបការ តែពួកគាត់
ខ្លះតបមកខ្ញុំវិញថា ឲ្យខ្ញុំទៅដណ្ដឹងកូនព្រះឥន្ទ។ គួរឲ្យអស់
សំណើចណាស់។
ខាងលើ? ព្រោះថា ខ្ញុំមិនមាន ទើបខ្ញុំចង់បាន ខ្ញុំបានប្រាប់
រឿងទាំងនេះទៅចាស់ទុំ ដែលបង្ខំឲ្យខ្ញុំរៀបការ តែពួកគាត់
ខ្លះតបមកខ្ញុំវិញថា ឲ្យខ្ញុំទៅដណ្ដឹងកូនព្រះឥន្ទ។ គួរឲ្យអស់
សំណើចណាស់។
ម្សិលមិញ ខ្ញុំបានជួបសុភ័ក ខ្ញុំញញឹមទៅនាង មិនទាន់
និយាយអីផង នាងបាននិយាយមកខ្ញុំថា” ខ្ញុំគ្មានគុណ
សម្បត្តិដូចបងចង់បានទេ សុំទោស”។
និយាយអីផង នាងបាននិយាយមកខ្ញុំថា” ខ្ញុំគ្មានគុណ
សម្បត្តិដូចបងចង់បានទេ សុំទោស”។
តែបងពិតជាចង់រៀបការជាមួយអូនមែនណា។
អរគុណបងហើយ! តែអូនមានម៉ែមានឪ។ បើបងចង់រៀប
ការជាមួយខ្ញុំ ត្រូវបង្ហាញសមត្ថភាព និយាយតែមាត់មិន
បានទេ។
ការជាមួយខ្ញុំ ត្រូវបង្ហាញសមត្ថភាព និយាយតែមាត់មិន
បានទេ។
បង្ហាញយ៉ាងម៉េចទៅ?
គឺរកប្រាក់មកដណ្ដឹងអូន។
ថាតែប៉ុណ្ណេះ នាងក៏ដើរចេញពីខ្ញុំទៅ។
សម្ដីរបស់នាងធ្វើឲ្យខ្ញុំគិត ខ្ញុំគិតថា ការប្រឹងប្រែងរបស់ ខ្ញុំ
មោទនភាពរបស់ខ្ញុំ ការរៀនសូត្ររបស់ខ្ញុំ និងអ្វីៗដែលខ្ញុំ
មាន គឺខ្ញុំគ្មានអ្វីទាំងអស់។ ខ្ញុំរៀនសូត្រនៅសាកលវិទ្យា
ល័យមែន តែខ្ញុំមិនទាន់មានអ្វីទាំងអស់ សូម្បីម៉ូតូមួយគ្រាន់
ជិះទៅរៀនក៏គ្មានដែរ។ ប្រសិនបើ ត្រូវដណ្ដឹងប្រពន្ធមែន
ប្រហែលគ្មានប្រាក់ទេ។ តើត្រូវធ្វើយ៉ាងម៉េច? ត្រូវផ្លាស់ប្តូរ
គំនិតនេះចេញឬ?

ចាស់ៗក្នុងភូមិ បាននិយាយពីមាត់មួយទៅមាត់មួយ ទៀត
សូម្បីសុភ័ក ដែលខ្ញុំបំរុងស្ដីដណ្ដឹង ក៏ធ្វើងើយដាក់ ខ្ញុំដែរ។
ប៉ុន្មានថ្ងៃទៀតទេ និងចូលឆ្នាំ២០១១ហើយ អាយុពាក់
កណ្ដាលហាហើយ ខ្ញុំក៏នឹងបានទទួលបរិញ្ញាបត្រដែរ តែ
នឹងយកបរិញ្ញានេះមកធ្វើអ្វី បើត្រឹមតែគិតគូរពីប្រពន្ធ ក៏មិន
ចេះផង។

រឿងរកប្រពន្ធ ធ្វើឲ្យខ្ញុំគិតច្រើនជាងមុន។ ខ្ញុំបានយក
រឿងនេះទៅពិភាក្សាជាមួយចន្ថា មិត្តពិសេសរបស់ខ្ញុំ
ទោះបីជាវាម្ដងម្កាលដូចជាឡប់ៗក្តី។
រឿងនេះទៅពិភាក្សាជាមួយចន្ថា មិត្តពិសេសរបស់ខ្ញុំ
ទោះបីជាវាម្ដងម្កាលដូចជាឡប់ៗក្តី។
ពួកម៉ាក! ជួយគិតគ្នាផង ចាស់ៗគេបង្ខំឲ្យខ្ញុំយកប្រពន្ធ
ហើយឆ្នាំនេះ។
ហើយឆ្នាំនេះ។
ឯងល្ងង់ម៉េះ! បើគេបង្ខំហើយយកទៅ(កិត្យាឆ្លើយយ៉ាង
រំភើយមកខ្ញុំ)។
រំភើយមកខ្ញុំ)។
តែខ្ញុំចង់សួរឯងមួយសំណួរទៀត។ គ្នាមិនចង់យកប្រពន្ធ
អ្នកស្រុកស្រែទេ តើឯងគិតយ៉ាងម៉េច?
អ្នកស្រុកស្រែទេ តើឯងគិតយ៉ាងម៉េច?
ល្ងង់ទៀតហើយ! ស្រឡាញ់អ្នកក្រុង នារីនៅទីក្រុងមិនខ្វះ
ទេ សម្រាប់ខ្ញុំកៀនឹងជើង។ ដណ្ដឹងគេទៅ។
ទេ សម្រាប់ខ្ញុំកៀនឹងជើង។ ដណ្ដឹងគេទៅ។
តែខ្ញុំគ្មានប្រាក់ឲ្យថ្លៃទឹកដោះគេទេ ព្រោះនៅទីក្រុង ដណ្ដឹង
ប្រពន្ធយ៉ាងតិចក៏មាន៣,០០០ដុល្លារដែរ។
ប្រពន្ធយ៉ាងតិចក៏មាន៣,០០០ដុល្លារដែរ។
ល្ងង់មែន! ទៅរកលុយឲ្យបានសិនទៅ។
រកឯណាបានប្រាក់រាប់ពាន់ដុល្លារ បើរាល់ថ្ងៃនៅរៀន គ្មាន
ការងារធ្វើផង។
ការងារធ្វើផង។
ល្ងង់ណាស់ រៀនផងធ្វើការងារផងទៅបានប្រាក់ហើយ។
សម្លាញ់អ្ហា៎! ខ្ញុំពិតជាល្ងង់មែន។ តែសូមឯងជួយណែនាំ ខ្ញុំ
ផង តើខ្ញុំគួរធ្វើការអ្វី ទើបឆាប់បានប្រាក់ការប្រពន្ធ?
ផង តើខ្ញុំគួរធ្វើការអ្វី ទើបឆាប់បានប្រាក់ការប្រពន្ធ?
អាល្ងង់! មើលគេឯងខ្លះទៅ សង្គមសព្វថ្ងៃគេ···
បន្ថយសំឡេងរបស់ឯងខ្លះបានទេអាម៉ាក មកពីខ្ញុំល្ងង់នឹង
ហើយបានជាមកសួរយោយល់ពីឯង។ តើខ្ញុំគួរធ្វើការអ្វី
ទើបឆាប់បានប្រាក់ដូចឪពុកឯង និងឆាប់បានការប្រពន្ធ?
ហើយបានជាមកសួរយោយល់ពីឯង។ តើខ្ញុំគួរធ្វើការអ្វី
ទើបឆាប់បានប្រាក់ដូចឪពុកឯង និងឆាប់បានការប្រពន្ធ?
កុំប្រៀបធៀបឪពុកខ្ញុំ ឯងគួរយកអ្នកផ្សេងមកនិយាយវិញ
អ្នកមានឡានថ្លៃៗជិះ អ្នកមានវីឡាស្គឹមស្កៃរស់នៅ ទៅសួរ
គេទៅ ប្រាក់ខែរាជការ១០០ដុល្លារ តើពួកគេស៊ីអត់ស៊ីឃ្លាន
យ៉ាងណា ទើបសន្សំទិញវត្ថុ ដ៏មានតម្លៃទាំងនោះបាន។
អ្នកមានឡានថ្លៃៗជិះ អ្នកមានវីឡាស្គឹមស្កៃរស់នៅ ទៅសួរ
គេទៅ ប្រាក់ខែរាជការ១០០ដុល្លារ តើពួកគេស៊ីអត់ស៊ីឃ្លាន
យ៉ាងណា ទើបសន្សំទិញវត្ថុ ដ៏មានតម្លៃទាំងនោះបាន។
ខ្ញុំទៅសួរគេយ៉ាងម៉េច បើមិនស្គាល់គេផង។
ល្ងង់មែន! មិនបានច់សួរអ្នកណា លោកនាយកយើង នេះ
ឯងស្គាល់គាត់ស្រាប់ហើយ សួរទៅ តើគាត់បានប្រាក់ពី
ណាទិញឡានថ្មី បានប្រាក់ពីណាទៅច្រៀងខារ៉ា អូខេ បាន
ប្រាក់ពីណាទៅ ចិញ្ចឹមស្រីកំណាន់របស់គាត់ បានប្រាក់ពី
ណាទៅទិញដីរាប់សិបឡូ ទិញផ្ទះពីរបីល្វេង គេរកបាន
សន្ធឹកសន្ធាប់គេមានមកសួរខ្ញុំដូចឯងឯណា។ នែពួកម៉ាក!
ឪពុកខ្ញុំជាឧត្តមសេនីយ៍យោធាណា តែឯងកុំទៅសួរគាត់ ថា
គាត់បានប្រាក់ពីណា ប្រយ័ត្នគាត់មិនសប្បាយចិត្តឆេះដុំ
វ៉ើយ។

ហ៊ឺ! ចង់បានប្រពន្ធពិបាកមែន។ ខ្ញុំចង់តែដូរភេទឲ្យគេ មក
ដណ្ដឹងវិញទេ។
ដណ្ដឹងវិញទេ។
កុំនិយាយអី ខ្ពើមណាស់! ឯងស្រលាញ់នរណាគេ?
ពីមុនចង់បានស្រីស្អាត មានលុយ មានការចេះដឹង តែដល់
ឯងថាខ្ញុំល្ងង់ ខ្ញុំអស់អារម្មណ៍ចង់រៀបការហើយ។ ចង់ខ្យល់
ធ្លាក់ពីទិសណាក៏ធ្លាក់ទៅ យ៉ាងច្រើនរងារម្នាក់ឯងមួយខែ
ប៉ុណ្ណឹង។
ឯងថាខ្ញុំល្ងង់ ខ្ញុំអស់អារម្មណ៍ចង់រៀបការហើយ។ ចង់ខ្យល់
ធ្លាក់ពីទិសណាក៏ធ្លាក់ទៅ យ៉ាងច្រើនរងារម្នាក់ឯងមួយខែ
ប៉ុណ្ណឹង។
ប្រាប់ផងបានទេ ស្រឡាញ់អ្នកណាដែរ? ក្នុងថ្នាក់យើងឬ?
អត់ទេ! ខ្ញុំស្រឡាញ់អ្នកភូមិជាមួយគ្នា ពីមុននាង ប្រហែល
ជាមានចិត្តនឹងខ្ញុំដែរ តែដល់ពេលខ្ញុំល្ងង់ មិនដឹងថានាងបែក
បែប្រែចិត្តទៅរកបុរសណាវិញទេ។
ជាមានចិត្តនឹងខ្ញុំដែរ តែដល់ពេលខ្ញុំល្ងង់ មិនដឹងថានាងបែក
បែប្រែចិត្តទៅរកបុរសណាវិញទេ។
អើ! បើឯងល្ងង់ម៉ោកអីចឹង គេទៅស្រឡាញ់អ្នកផ្សេង សម
រម្យហើយ។
រម្យហើយ។
តែខ្ញុំនៅតែចង់បានការងារធ្វើ ចង់បានប្រាក់ទៅដណ្ដឹង
ប្រពន្ធមែនណា៎ មិនដឹងថាមុខវិជ្ជាដែលកំពុងរៀននេះ រក
ប្រាក់បានដែរឬអត់។
ប្រពន្ធមែនណា៎ មិនដឹងថាមុខវិជ្ជាដែលកំពុងរៀននេះ រក
ប្រាក់បានដែរឬអត់។
រៀនអក្សរសាស្រ្តខ្មែរ ធ្វើជាអ្នកនិពន្ធដូចឯងនេះ ដាំចេក
អានាង។ បើធ្វើគ្រូបង្រៀនវិញ ដូចចិញ្ចឹមជ្រូកឈឺ។ ប្រាក់ខែ
មិនអាចដណ្ដឹងប្រពន្ធដូចនាងសុភ័កបានទេ បើឯងមិនប្រឹង
រកក្រៅ។
អានាង។ បើធ្វើគ្រូបង្រៀនវិញ ដូចចិញ្ចឹមជ្រូកឈឺ។ ប្រាក់ខែ
មិនអាចដណ្ដឹងប្រពន្ធដូចនាងសុភ័កបានទេ បើឯងមិនប្រឹង
រកក្រៅ។
រកយ៉ាងម៉េចទៅ?
ពុករលួយ យកលុយសិស្សពេលប្រឡងហ្នឹងណា៎។
តែខ្ញុំយល់ថាធ្វើអីចឹងគឺក្បត់ឧត្តមគតិហើយ។
ពួកម៉ាក! ខ្ញុំប្រាប់ឯងទៅចុះ មានតែពុករលួយទេ ដែលអាច
ធ្វើមានបានឆាប់ តែកុំភ្លេចខ្លួនវ៉ើយ ផ្នែកកំចាត់អំពើពុក
រលួយ កំពុងតែបោសសម្អាតអ្នកពុករលួយរាល់ថ្ងៃ ប្រយ័ត្ន
ខានបានរៀបការណាពួកម៉ាក។
ធ្វើមានបានឆាប់ តែកុំភ្លេចខ្លួនវ៉ើយ ផ្នែកកំចាត់អំពើពុក
រលួយ កំពុងតែបោសសម្អាតអ្នកពុករលួយរាល់ថ្ងៃ ប្រយ័ត្ន
ខានបានរៀបការណាពួកម៉ាក។
សុភ័ក! សូមទុកឲ្យរដូវរំហើយឆ្នាំនេះកន្លងទៅសិនចុះ។
ប្រាក់ដណ្ដឹងអូន បងរកមិនបានទេ តែអូនសង្ឃឹមចុះ បង
ប្រឹងប្រែងរកប្រាក់ដើម្បីដណ្ដឹងអូនធ្វើជាប្រពន្ធឲ្យបាន
ទោះបីការងារជាអ្នកនិពន្ធ ឬជាគ្រូបង្រៀនរបស់បង បាន
ប្រាក់ខែតិចតួចយ៉ាងណាក្តី។ បងសន្យា៕
ប្រាក់ដណ្ដឹងអូន បងរកមិនបានទេ តែអូនសង្ឃឹមចុះ បង
ប្រឹងប្រែងរកប្រាក់ដើម្បីដណ្ដឹងអូនធ្វើជាប្រពន្ធឲ្យបាន
ទោះបីការងារជាអ្នកនិពន្ធ ឬជាគ្រូបង្រៀនរបស់បង បាន
ប្រាក់ខែតិចតួចយ៉ាងណាក្តី។ បងសន្យា៕
No comments:
Post a Comment