By Tararith
អបអរថ្ងៃប្រាំពីរមករា ថ្ងៃជាតិខេមរាបាត់ទឹកដី
សាទរទទួលជនជាតិថ្មី ទន្រ្ទានទឹកដីប្រល័យខ្មែរ។
តមករហូតដល់ថ្ងៃនេះ គេនៅជាន់ជិះឥតប្រួលប្រែ
ជាតិនិងសាសនារងគ្រោះដែរ ថ្ងៃណាបានល្ហែផុតពីកម្ម។
សងគុណដែលគេលេបយកដី កោះត្រល់ថ្មីៗខ្មែរចងចាំ
កម្ពុជាក្រោមកត់ចំណាំ ជ័យឃោសម៉ឺនឆ្នាំសាមគ្គី។
ទឹកដីដូនតាជិតនឹងអស់ សង្គ្រោះរំដោះគុណគ្មានពីរ
យួនចូលលេបដល់រាជធានី ដូចច្រេះដែលស៊ីញាំញីខ្មែរ៕
No comments:
Post a Comment