រំដោះឬទន្រ្ទាន ឬឈ្លានពានទឹកដីខ្មែរ
តាំងខ្លួនជាថៅកែ ឬអ្នកថែមើលខុសត្រូវ។
បើជាអ្នករំដោះ ខ្មាំងរត់អស់ម្ដេចមិនទៅ
ស្រុកយួនជាលំនៅ លុះឥឡូវនៅស្រុកខ្មែរ។
ឫកពារជាបងធំ មិនដែលសុំយកហូរហែ
ដីកោះព្រៃនិងរ៉ែ ធ្វើថៅកែនយោបាយ។
ខ្មែរក្រសែនក្រណាស់ មានខ្មែរខ្លះចាញ់ឧបាយ
យកយួនមកពីឆ្ងាយ ធ្វើចៅហ្វាយជាប្រចាំ។
សារជាតិឈ្លានពានយក បំណងមកកកេរខាំ
សម្បទានរៀងរយឆ្នាំ ស៊ីដេកដាំដុះជាយួន៕
No comments:
Post a Comment