១.ចង្កឹះមួយបាច់ចង្កឹះខ្មែរ ស្វិតស្វាញថួនថែខ្មែរបុរី
តែងដាស់រម្លឹកខ្មែរប្រុសស្រី ឲ្យយល់សេចក្កីក្រោកតស៊ូ។
២.បើខ្មែរមានចិត្តដូចឃ្លាំងមឿង ជាតិពិតរុងរឿងមកជាយូរ
ឃ្លាំងមឿងតែម្នាក់អ្នកតស៊ូ ជាតិយើងនឹងធូស្រាលកាលណា។
៣.ខ្មែរក្នុងនិងខ្មែរក្រៅប្រទេស មិនគួរបើធ្វេសរួមរក្សា
គិតគូប្រជាជាតិខេមរា ដីខ្មែរនេះណាកំណើតអ្នក។
៤.ប្រសិនបើប្រទេសមួយនេះ ត្រូវគេបោចបេះវណ័ជំពាក់
ឬគេរួសរុញរហូតធ្លាក់ បង់បាត់ដីអ្នកណាជាខ្មែរ។
៥.មេរៀនមានមកពីយូរលង់ ព្រោះយើងបោះបង់ក្បូនពូកែ
មិនព្រមរួបរួមអួតមន្ដស្នេហ៍ ដង្ហែរតាមតែក្រុមតូចតាច។
៦.ជនខ្លះបុលក្បាលទៅសូកសៀត បំភ្លេចទាំងជាតិព្រោះអំណាច
ត្រុកៗសុំរស់ដូចអង់អាច ការពិតមិនអាចធ្វើអ្វីឡើយ។
៧.ពេលនេះល្មមខ្មែររួបរួមគ្នា សាងកម្ពុជាជាថ្មីហើយ
ខ្មែរស្នេហាជាតិមិនព្រងើយ រួមគ្នាបានហើយសម្រេចផល។
No comments:
Post a Comment