Noreyutt
បំបែកបំបាក់ បំបែកអស់បក្ស បក្សនយោបាយ
ហ្វ៊ុនស៊ីនប៉ិកមួយ រលាយខ្ចាត់ខ្ចាយ ឥឡូវកំចាយ
បក្សផ្សេងៗទៀត។
បក្សសមរង្សី តទល់វក់វី តាមកលល្បិចស្នៀត
មានកឹមសុខា តាមលុកប្រជ្រៀត ធ្វើតាមក្បួនវៀត
កុងជាមេធំ។
មេគំនិតនេះ សព្វថ្ងៃជាន់ជិះ បំបែកហើយផ្ដុំ
មិនឲ្យខ្មែរសុខ សាន្ដរស់ជួបជុំ គេនៅគួនគំ
នឹងខ្មែរគ្នាឯង។
គេតាមបំបែក មានបំណងហែក ទឹកដីឥតក្រែង
ឲ្យមហាមិត្ត ក្រពើជាក់ស្ដែង ខាងកើតបង្វែង
បង្វិលតាមចិត្ត។
សារជាតិបំផ្លាញ កាន់អំណាចក្រាញ បង្កអមិត្ត
អួតថាខ្លួនខ្លាំង តែមិនដែលគិត ប្ដល់ក្ដីសុខពិត
ដល់ខ្មែរឡើយណា។
ទឹកភ្នែករាស្រ្តខ្មែរ យំសោកហូរហែ ប្រទេចផ្ដាសា
គង់មានថ្ងៃមួយ អំណាចផ្ដាច់ការ ដល់ក្ដីមរណា
ដោយស្នាដៃរាស្រ្ត៕
No comments:
Post a Comment