យូរឆ្នាំមកហើយ រដ្ឋល្វានៅឡើយ មិនព្រមជោរជ្រុះ
បុរសដដែល ដឹកនាំរោយរុះ ល្វាទុំទាំងនោះ
មានតែលម្អ។
បើខ្យល់បក់បោក អង្រួនឲ្យយោគ បោកមកឈូឆ
ដូចទុយណេហ្ស៊ី អេហ្ស៊ីបកុះករ រដ្ឋល្វាត្រដរ
ទប់ខ្លួនលែងបាន។
ល្មមតែជ្រុះដែរ ទុំលើដីខ្មែរ មានតែរំខាន
មមង់វាតទី ស៊ីអស់ភូមិដ្ឋាន ជាតិខ្មែរឥតស្រាន
បាត់បង់សេរី។
ចុងក្រោយទឹកភ្នែក ដឹកនាំបំបែក ពុះចែកទឹកដី
កាលខ្មែរតវ៉ា ចាប់ចងប្រល័យ អស់ដីសព្វថ្ងៃ
យំក៏មិនចេញ៕
No comments:
Post a Comment