By Tararith
បានគីម៉ូនទៅស្រុកខ្មែរ
Tararith
មេUNពិតទៅស្រុកខ្មែរ ចូលរួមកែប្រែកុំចាំទៀត
ស្រុកនេះសព្វថ្ងៃច្បាប់ចង្អៀត ធ្វើតាមតែស្នៀតជនផ្ដាច់ការ។
ប្រជាធិបតេយ្យខ្មែរចង់បាន ពួកនេះរំខានដោយហឹង្សា
មិនបានគោរពតាមពាក្យសន្យា ដែលបានប្ដេជ្ញាសាងសង្គម។
ឃើញតែគម្រាមនិងសម្លាប់ ប្រើអំណាចចាប់យកទៅឃុំ
អ្នកស្នេហាជាតិទទួចសុំ គីម៉ូនរៀបចំឲ្យបានល្អ។
បញ្ហាសិទ្ធិនិងសេរីភាព UNសូមជ្រាបរឿងខ្មៅស
ពួកនេះដឹកនាំស្រុកកករ អនុវត្តមិនល្អសិទ្ធិមនុស្ស។/
No comments:
Post a Comment