By Tararith
ឱទឹកដី ព្រៃព្រឹក្សា ណាការពារ អ្នកមានងារ ជានាយក
លក់គ្មានសល់
ព្រៃក៏ហិន ប៉ិនគំរាម ត្រៀមកិច្ចកល យកអស់ផល ដល់ឥឡូវ នៅតទៀត។
ឈើរលំ ភ្នំក៏សោះ អស់ទាំងដី ឮសម្ដី ស្ដីទ្រគោះ
គ្រោះដល់ជាតិ
ឈើធំៗ ទំមិនជាប់ រាប់ឃើញឃ្លាត ព្រៃចង្អៀត វាតលុះអស់ ហោះចោលស្រុក។
ភ្នំរលីង រីងអស់ទឹក នឹកស្រណោះ បាត់សម្រស់ អស់ទាំងឈើ ធ្វើសំបុក
ទាំងមនុស្សសត្វ ស្ងាត់ឲ្យឈឹង
វឹងសម្រុក រត់រកសុខ ចុកពេកណាស់
ប្រាសស្នេហា។
រឿងក្នុងផ្ទះ ចៀសមិនផុត ដុតឲ្យក្ដៅ សប្រែខ្មៅ ហៅមិនឮ ឈឺម្ល៉េះណា
យុត្តិធម៌ ពណ៌ចម្រុះ ខុសតម្រា ឱខេមរា ចារដោយទុក្ខ សុខគ្មានឡើយ។
ដីទាំងផែន សែនមិនខ្វល់
ដល់ម្ដងសោះ បាត់ស្រស់ៗ កោះដីព្រំ
ធំម្លឹងហើយ
ធនធម្មជាតិ វៀតបំផ្លាញ ក្រាញបង្ហើយ កៀកបង្កើយ ត្រើយខាងកើត កើបធនខ្មែរ។
កើតជាមនុស្ស ដុះជាខ្មែរ ដែរត្រូវខ្វល់ បាត់កោះត្រល់ សល់តែឈ្មោះ រស់ត្រឹមតែ
បំពេញបាយ កាយមានទុក្ខ មុខមិនប្រែ មិនដឹងថែរ ខ្មែរឲ្យគង់ វង់យ៉ាងណា៕
No comments:
Post a Comment