Noreyutt
ដីព្រៃព្រឹក្សាធនធម្មជាតិ អ្នកធំចោលម្សៀតប្រវ័ញ្ចផល
ឯរាស្រ្ដសាមញ្ញត្រដរខ្យល់ រស់ដោយសំណល់ពុករលួយ។
ដីស្រែដីកេរ្ដិ៍ពីដូនតា ត្រូវពួកផ្ដាច់ការរឹបគួរព្រួយ
គ្រប់ទីកន្លែងរឿងតែមួយ នរណានឹងជួយរំដោះទុក្ខ។
មានតែកម្លាំងមហាជន រែកពុនស្រាលធ្ងន់ឆ្ពោះទៅមុខ
ការពារទ្រព្យធនក្នុងកាលយុគ សម័យដ៏ពុករលួយនេះ។
កម្លាំងពលរដ្ឋវាត់វាយតប មិនត្រូវរណបមេជាន់ជិះ
តវ៉ាទាមទារហើយរេរិះ មិនធ្វើពេលនេះបាត់ទឹកដី៕
No comments:
Post a Comment