By Tararith
ទឹកដីដែលធ្លាប់ជាន់ ល្អសោភណ័គន់ក៏ពេញ
នេត្រាហូររលេញ ប្រាថ្នាវិញមកជាខ្មែរ។
មើលឃើញហើយស្រណោះ បាត់ស្រស់ៗសូម្បីថែ
ខំណាស់រាល់ថ្ងៃខែ ចង់នៅក្បែរថែលុះក្ស័យ។
ថ្ងៃណាបានមកវិញ ចាក់បំពេញចិត្តអាល័យ
ដែលនឹកដែលស្រម៉ៃ ដោយស្នាដៃខ្មែរមេត្រី។
ឈរលើខ្សែរសីម៉ា ចោលនេត្រាទៅទឹកដី
ដែលបាត់បង់ថ្មីៗ ពេញដោយក្ដីស្ដាយស្រណោះ។
មើលទៅដីសណ្ដរ ត្រចង់ល្អស្រស់ទាំងអស់
ជាតិខ្មែរមិនសូន្យសោះ ក្រោយរំដោះខ្មែរតែមួយ។
ហូជីមិញសន្យា ចប់កិច្ចការនឹងលើកស្ទួយ
ជូអេងឡាយចាំជួយ ខ្មែរអស់ព្រួយបង់ទឹកដី។
អាគាំងចាញ់សង្រ្គាម ហូក្អួតឈាមព្រោះសម្ដី
អេងឡាយជាសាក្សី ខ្មែរបាត់ដីលុះឥឡូវ។
ឈ្មោះជាសត្វក្រពើ គុណខ្មែរធ្វើច្រើនពេកកូវ
មិនបែងចែកខុសត្រូវ សម្ដេចឪហៅចំថា។
ក្រពើរមិលគុណ មិនស្គាល់គុណបុណ្យឡើយណា
វាស៊ីអ្នករក្សា នេះជាសារជាតិនៃយួន។
ទឹកដីកម្ពុជា ក្រោម-នឹមវាត្រួតអង្រួន
មិនដែលឡើយថែថួន យកច្បាប់ក្បួនទៅកម្ទេច។
ពីខ្សែរព្រំដដែល នឹកដំណែលខ្មែរជានិច្ច
ចងចាំមិនដែលភ្លេច ទោះភ្នែកធ្មេញក៏រឮក។
រឮកនឹកទឹកដី បាត់ថ្មីៗជាពន្លឹក
ដីគោកកោះ និងទឹក ចិត្តវរវឹកនឹកកន្លង។
ទឹកដីខ្មែរតែមួយ អ្នកមកជួយ-ធ្វើរបង
ខណ្ឌចែកសាច់ឈាមផង ចំណងស្រាយរាល់វេលា។
មាតុភូមិដែលបង់ វិបត្តិសង់ហួសមេឃា
កូនខ្មែរគ្រប់អង្គា ត្រូវរួមគ្នាយកមកវិញ៕
No comments:
Post a Comment