Thursday, June 22, 2017

ដូចគ្នា

by Noreyutt

ដឹកនាំមិនភ័យ           ស្រឡាញ់ស្រស់ស្រី          កាត់ដីឲ្យទៅ
ធ្វើជាជំនួន              ប្រជាយួននៅ            គិតថាត្រឹមត្រូវ
បានប្រពន្ធមួយ។
ទឹកដីត្រចង់             ឥឡូវបាត់បង់            ព្រះអង្គគ្មានព្រួយ
អាណានិគម             បារាំងមិនជួយ           រហូតថ្ងៃមួយ
យួនលេបទាំងអស់។
ដែនទឹកដីខ្មែរ           ព្រះអង្គមិនថែ            គិតតែបណ្តោះ
កាត់ឲ្យជាតិគេ           គ្មានអាសូរសោះ          គេលេបស្រស់
អស់ដីខ្មែរក្រោម។
ស្រឡាញ់ស្រីម្នាក់         ចូលចំអន្ទាក់             លង់សម្ភស្សឆោម
ខ្មែរទុក្ខរាប់លាន          គ្មានអ្នកប្រលោម          សម្ដេចចាប់ចោម
តែអង្គឯងម្នាក់។
សព្វថ្ងៃដូចគ្នា            ដែនកម្ពុជា               នៅក្នុងអន្ទាក់
លក់ម្ភៃមួយខេត្ត          ព្រោះតែពឹងពាក់           យួនជាមិត្តភក្ដិ
រក្សាអំណាច៕

No comments:

Post a Comment