Noreyutt
មេដឹកនាំខ្ញុំ គាត់ចម្រើនធំ នៅក្នុងព្រឹក្សព្រៃ
ដឺងតែបរបាញ់ និងនេសាទត្រី ដឹងភ័ព្វព្រេងអី
បានកាន់អំណាច។
ប្រវត្តិកម្សត់ មានបានពីអត់ ជាជនអង់អាច
ប្រែជាក្បត់ជាតិ ផ្ដាច់ការគួរខ្លាច ឃោរឃៅកំណាច
បញ្ជាសម្លាប់។
គ្រប់គ្រងជាតិមួយ ឲ្យប្រជាព្រួយ ថ្វីមាត់ជាច្បាប់
បម្រើជាតិផ្សេង ខ្មែរឯងចងចាប់ រលាយស្រុកឆាប់
បើគាំទ្រទៀត៕
No comments:
Post a Comment