By Tararith
ចន្លោះវត្តថាន់ស្វាយពពេ ចាំទេមានវត្តកែវព្រះភ្លើង
មិនដឹងពីកាលណារលើង ទីវត្តខ្មែរយើងផ្ទះជួសពេញ។
វត្តកែវព្រះភ្លើងបែរជាបាត់ បាត់ឈ្មោះស្ងាត់ៗពីភ្នំពេញ
វត្តធំម្លឹងហើយវិនាសវិញ កំចាយលក់ទិញពុទ្ធសាសនា។
អារាមព្រះសង្ឃព្រះវិហារ ចេតិយផ្ដុំគ្នានៅឯណា?
ឃើញផ្ទះតូចធំនិងវិឡា សាងសង់ត្រៀបត្រាទាំងបំពាន។
ព្រះពុទ្ធសាសនារបស់ខ្មែរ នរណានឹងថែគេទន្រ្ទាន
ប្រទេសក៏គេចូលឈ្លានពាន រុករានបំរុងលេបទឹកដី។
វត្តកែវព្រះភ្លើងឧទាហរណ៍ ទាំងគ្រឹះសសររាបដល់ដី
សង្ឃឹមដល់ខ្មែរជំនាន់ថ្មី ប្រណីការពារមាតុភូមិ៕
តើវត្តកែវព្រះភ្លើងនៅត្រង់ចំណុចណានៃទីក្រុងភ្នំពេញបច្ចុប្បន្ន? សូមអរគុណ!
ReplyDeleteអូ នៅចន្លោះវត្តថាន់ និងស្វាយពពេ! តើក្លាយជាអគារអ្វីហើយបច្ចុប្បន្ន?
ReplyDelete