By Tararith
មេឃុំខ្ញុំនេះ គេថាសំគិះ រាល់តែអាណត្តិ
ឈរឈ្មោះម្ដងៗ រាស្រ្តប៉ងបំបាត់ គុណបុណ្យរសាត់
ជាប់មកហូរហែ។
គេថាមេឃុំ នៅយូរដូចខ្ញុំ ឡើងចាងដុះស្លែ
ថែមពុករលួយ មិនជួយឡើយខ្មែរ សម្លឹងឃើញតែ
លុយកាក់ត្រីមុខ។
មេឃុំដុះស្លែ ស្គាល់ច្បាស់ណាស់ខ្មែរ តែមិនស្គាល់ទុក្ខ
ជាប់ឆ្នោតជាថ្មី តក្ដីដាក់គុក ជនអំពល់ទុក្ខ
ងើបមុខតតាំង។
ខ្ញុំស្ដាប់តែបក្ស សង្វាតលុយកាក់ យសស័កកម្លាំង
ជាខ្នងបង្អែក បំបែកបិទបាំង ចាប់អ្នកប្រឆាំង
ខ្លាំងធ្វើបាតុកម្ម។
នៅអាណត្តិថ្មី លក់បង្ហើយដី កាប់ព្រៃសូមផ្ដាំ
តាមបញ្ជាបក្ស ស្មោះស្ម័គ្ររាប់ឆ្នាំ ធ្វើតាមប្រចាំ
បណ្ដាំសម្ដេច៕
No comments:
Post a Comment