By Tararith
អង្គការជានរណា? ចេះវាចារដែរឬទេ?
ស្មោះត្រង់ ឬវៀចវេ? មានសំណេរច្បាប់មាត្រា?
អង្គការខ្ពស់កំពូល គេលើកទូលលើកេសា
លោតផ្លោះ និងអស្ចារ្យ ខាងប្រហារជនជាតិខ្មែរ។
អង្គការនេះនាំផ្លូវ សង្វេគទៅឥតល្ហើយល្ហែ
ជីវិតគ្មានអ្នកថែ ខ្មែរស្លាប់រស់ព្រោះអង្គការ៕
No comments:
Post a Comment