វត្តបឹងជ្រោជ្រងោឈរចាំ ដីខ្មែររាប់ឆ្នាំពីដូនតា
អារាមដំណែលពុទ្ធសាសនា តំណាងខេមរាមកហូរហែ។
បឹងជ្រោបង្ហូរអស់ទឹកភ្នែក អាល័យស្ដាយពេកឱដីខ្មែរ
អំពៅយួនដុះជំនួសស្រែ អ្នកថែផងដែរជំនួសគ្នា។
ម្ដងម្ដុំបើផ្គុំធំពេកហើយ ឈូសឆាយបង្ហើយចូលដល់ធ្លា
អារាមបឹងជ្រោនឹងអស់ងារ ពីកម្ពុជាមិនខានឡើយ។
ប្រជាឃុំជាំទ្រាំពេកណាស់ នាំគ្នាបម្រះហែលរកត្រើយ
ប្ដឹងហើយតែគ្មានឡើយចម្លើយ យួនច្រៀកគ្មានស្បើយដីវត្តជ្រោ៕
ប្ដឹងហើយតែគ្មានឡើយចម្លើយ យួនច្រៀកគ្មានស្បើយដីវត្តជ្រោ៕
No comments:
Post a Comment