ប្រឌិតដោយសេរី ដើម្បីកម្សាន្ដ!
By Tararith
ត្រកួនឈ្លក់ទឹកនឹកសង្វេគ
ទឹកប្រៀបដងព្រែកជ្រែកលូតឡើង
ត្រកួនស្រស់ខ្ចីស្លឹកថ្មីស្ដើង
ជីវិតបានថ្កើងមួយរាត្រី។
ព្រលឹមមកដល់សល់ដើមចាស់
ត្រួយខ្ចីល្អល្អះគេបេះឆី
អនិច្ចាត្រកួនទើបលាស់ថ្មី
ស្មានបានផុតក្ស័យលូតផុតទឹក៕
No comments:
Post a Comment