១.ប្រទេសកម្ពុជានៃខ្ញុំ ធ្លាប់រស់ជួបជុំសណ្ដានញាតិ
ដីតូចផ្ទះតូចសែនចង្អៀត ចិត្តមិនចង់ឃ្លាតម្ដងណាសោះ។
២.ផ្ទះតូចនៅក្នុងទីបឹងកក់ ទោះបីទឹកល្អក់ស្រឡាញ់ស្មោះ
ឥឡូវគេដេញឲ្យអាឡោះ អាល័យដីនោះពេកកន្លង។
៣.បឹងកក់បឹងគុម្ពដោយចេតនា ចិត្តស្មោះជ្រះថ្លាអស់អ្នកផង
ពេលនេះថៅកែព័ទ្ធរបង ប៉ូលីសចាប់ចងពួកម្ចាស់ដី។
៤.យើងខ្មែរចង់រស់លើខ្មែរ រដ្ឋ និងថៅកែគ្មានប្រណី
គេបំបិទសិទ្ធិ និងសេរី ឲ្យខ្មែរប្រុសស្រីអស់ដីជ្រក៕
No comments:
Post a Comment