By Tararith
ភូមិដូងនៅស្រុករមាសហែក កេរ្ដិ៍គល់ម៉ែចែកបន្សល់ទុក
មានផ្ទះមានដីស្រូវជង្រុក គ្រាន់រស់ថ្ងៃមុខតកូនចៅ។
ដីច្បារដំណាំដាំលូតខ្ពស់ ស្រែស្រូវពង្រោះនៅក្រឡៅ
ដូងត្នោតដុះដោតជាប់វាសស្មៅ គ្រលួចស្រែកហៅគ្មានអ្នកឮ។
អាឡោះអាល័យស្ដាយស្រណោះ ដំណែលទាំងអស់គួរព្រួចព្រឺ
ដីនៅជាដីតែម្ចាស់ឈឺ កាយចិត្តនោះគឺគេជាន់ឈ្លី។
គេដេញគេដាំដំណាំថ្មី កាប់គាស់រានព្រៃគ្រប់នាទី
ភូមិដូងភូមិខ្មែរប្រែវក់វី ឆ្នាំកៅសិបពីយួនច្បាមយក៕
No comments:
Post a Comment