by Tararith
ឱដីបឹងកក់ដីបឹងកម្ម រស់នៅរាប់ឆ្នាំចាំមិនភ្លេច
ឥឡូវពួកឈ្មួញមកកំទេច ចាក់ដីឲ្យលិចលង់ភូមិដ្ឋាន។
ដីបឹងសឹងជាប់ទីស្ដីការ រាស្រ្ដពាន់គ្រួសារគេរុញច្រាន
រដ្ឋអើយរដ្ឋខ្មែររដ្ឋសាមាន ជួញតែរំខានប្រជាជន។
លក់ដីលក់ធ្លីសម្បត្តិជាតិ ដីបឹងចង្អៀតមានទោសធ្ងន់
ទឹកភ្នែករាស្រ្ដហូរហូរជោរជន់ ម្ដេចមិនគយគន់អាណិតផង៕
No comments:
Post a Comment