Noreyutt
អត់ប្លង់មានភ្លឺ ម្ដេចឲ្យរាស្រ្ដឈឺ ច្បាមយកតាមចិត្ត
ដីកំពង់ស្ពឺ និងទីឆ្ងាយជិត សាលក្រមជំរិត
ជីវិតស្រស់ៗ។
កម្លាំងទាហាន លុកលុយទន្រ្ទាន ឥតមានស្រណោះ
ដល់ជីវិតមនុស្ស ក្រីក្រក្រៀមក្រោះ រដ្ឋរលួយសោះ
បង់បោះប្រជា។
តុលាការល្ងិត កាត់ក្ដីប្រឌិត ឲ្យឈឺរងារ
អ្នកមានប្រាក់ឈ្នះ អ្នកក្រគ្រាំគ្រា ចំណែកពួកវា
មានបានសោយសុខ។
មានតែកម្លាំង ប្រជាតតាំង ទាំងក្រុងខេត្តស្រុក
រួមសាមគ្គីគ្នា បម្រះសម្រុក កំទេចសំបុក
អយុត្តិធម៌។
បើសម្ងំនៅ គេនឹងបិទផ្លូវ បិទទាំងជំនឿ
គ្មានសេរីភាព រស់នៅភ័យញ័រ ជាតិសាសន៍ប្ដូរពណ៌
ខ្មែរទៅជាយួន។
នយោបាយបោក នាំជាតិឲ្យថោក ដោយសារតែខ្លួន
ដីធ្លីព្រៃឈើ បំផ្លាញផ្ទួនៗ អភិវឌ្ឍន៍គ្មានក្បួន
ឲ្យយួនត្រួតខ្មែរ៕
No comments:
Post a Comment