by Noreyutt
ស្រឡាញ់ជាតិណាស់ តែធ្វើផ្ដេសផ្ដាស
ពេលបានអំណាច កាលមុនគ្មានទេ
ចរិតកោងកាច ឥឡូវគួរខ្លាច
ចេញមុខម្ដងៗ។
ពេលកាន់មេក្រូ តាំងស្រែកឡូៗ
បញ្ជាចាប់ចង ឬដាក់វិន័យ
ទៅអស់អ្នកផង ដែលមិនបានឆ្លង
កាត់បក្សរលួយ។
យុត្តិធម៌គ្មានសោះ កាត់ទោសមិនស្មោះ
រាស្រ្តរស់រងព្រួយ ប្ដឹងប្ដល់បាតុកម្ម
ក៏មិនដែលជួយ ឃើញតែគាត់មួយ
កាន់អំណាចយូរ។
តាមពិតអាយ៉ង ធ្វើតាមបំណង
បរទេសដៅគូ កំណត់ព្រំដែន
យកដីធូរៗ រាស្រ្តខ្មែរមុខជូរ
ទ្រាំតាមតែកម្ម៕
No comments:
Post a Comment