by Noreyutt
លោកម៉ូបារ៉ាក់ ប្រឡូកប្រលាក់ អំណាចផ្ដាច់ការ
ជនជាតិអេហ្ស៊ីប ចេញមកតវ៉ា បញ្ចេញជាសារ
ទាមទារសេរី។
លោកម៉ូបារ៉ាក់ រលាយបុណ្យសក្តិ នៅពេលថ្មីៗ
អំណាចពលរដ្ឋ ពុះពារឃ្មាតឃ្មី ប្រជាប្រុសស្រី
រួមដៃទារសិទ្ធិ។
លោកម៉ូបារ៉ាក់ រលួយបូមប្រាក់ រួមសមគំនិត
គ្រួសារនិយម លួចលាក់ប្រឌិត អេហ្ស៊ីបងងឹត
ក្នុងអំណាចលោក។
លោកម៉ូបារ៉ាក់ ស្ដែងយ៉ាងប្រត្យក្ស បញ្ចាំងឆ្លុះមក
ប្រជាជនខ្មែរ នឹងងើបទាញយក កុំឲ្យគេបោក
ប្រាស់ខ្មែរយើងទៀត។
ប្រជាធិបតេយ្យ នៅខ្មែរសព្វថ្ងៃ រួញរឹតចង្អៀត
ខ្វះសេរីភាព អ្នកធំតែងឆ្លៀត ប្រវញ្ច័ឲ្យជាតិ
រលាយសូន្យសាប។
គួរឲ្យនឿយណាយ ដឹកនាំអន្ដរាយ មានតែក្លិនឆ្អាប
ម្ភៃសាមសិបឆ្នាំ មួលកបង្រ្កាប ប្រជាលូនក្រាប
ឆ្អែតឆ្អន់គ្រប់គ្នា៕
No comments:
Post a Comment