Tuesday, August 4, 2020

កង្វេរ

by Noreyutt

ខ្លាំងគឺដំរី                ខ្លួនមាំប្រពៃ               កម្លាំងអស្ចារ្យ
មានភ្លុកប្រម៉ោយ     ទម្ងន់ក្រៃណា            អំណាចគជសារ
ប្រហារយកជ័យ។
សត្វខ្លាំងយ៉ាងនេះ    គង់ចាញ់តម្រិះ           បុរសព្រានព្រៃ
ដាក់អន្ទាក់ចាប់        បង្វឹកលកលៃ            កង្វេរវាត់វ៉ៃ
ច្នៃផ្សាំងលុះរាប។
ដំរីបម្រះ                 ភ្លុកមាំស្បែកក្រាស់     ព្រានប្រឹងបង្រ្កាប
កង្វេរដោតក្បាល      បណ្ដាលឈាមដាប    ថយអានុភាព
ឪនទាបដល់ដី។
លោកម៉ូបារាក់         អំណាចប្រក្យក្ស         ប្រដូចដំរី
គ្រប់គ្រងអេហ្ស៊ីប      បង្កព្រៃផ្សៃ                ពុករលួយក្រៃ
សព្វថ្ងៃចូលគុក។
ឯប៊ិនអាលី              នៅទុយណេហ្ស៊ី        ក៏បាត់ដែរមុខ
ពួកជនផ្ដាច់ការ        វាសនាចារទុក           រស់មិនបានសុខ
ព្រោះតែកម្មពារ។
ជនខ្លាំងស្រុកខ្មែរ      ឃើញផ្លូវនេះដែរ        ប្រឹងទប់គ្រប់គ្នា
បង្កើនកម្លាំង            អាវុធនានា                បង្គាប់បញ្ជារ
ប្រជាខ្លាចខ្លប។
កង្វេរដដែល            ប្រើទៅប្រហែល         ចុះចាញ់រណប
សំលៀងឲ្យមុត        កាប់មិនឲ្យតប           ជនផ្ដាច់ការញប
ចេញពីអំណាច៕

No comments:

Post a Comment