ជីវិតជនខ្មែរ រងគ្រោះហូរហែ
ព្រោះតែក្រីក្រ ក្រទ្រព្យសម្បត្តិ
រត់ស្កាត់ឈូរឆ ឆ្លងដែនកុះករ
ត្រដររករស់។
ខ្លះត្រូវគេចាប់ ឆ្លងដែនខុសច្បាប់
ស្លាប់បាត់ទាំងឈ្មោះ រត់គេចក្ដីក្រ
អង្វរសុំរស់ គ្មានអ្នកសង្រ្គោះ
ទោះនៅទីណា។
ផ្ទះស្រុកខ្លួនឯង ជាតិឯងកំហែង
សង្រែងឈឺផ្សា រឹបយកអស់ដី
តាមតែគេថា អំណាចផ្ដាច់ការ
ហិង្សាបំពាន។
ឆ្លងទៅស្រុកគេ គ្មានបំណងទេ
តែពោះស្រេកឃ្លាន ភូមិកំណើតខ្សត់
សោះអត់ធនធាន ទៅគេទន្រ្ទាន
មានអីខុសគ្នា៕
No comments:
Post a Comment